អាកាសធាតុត្រជាក់កំពុងគ្រប់ដណ្ដប់ខេត្តមណ្ឌលគិរី ខណៈសីតុណ្ហភាពធ្លាក់ដល់ ១៥ អង្សារ

2024/12/22 07:58:10 pm        424

អាកាសធាតុត្រជាក់កំពុងគ្រប់ដណ្ដប់ខេត្តមណ្ឌលគិរីជាង ២ សប្តាហ៍មកហើយ ប៉ុន្តែឆ្នាំនេះ ភាពត្រជាក់ហាក់បីដូចជាយឺតជាងឆ្នាំមុនៗ ដោយចាប់ផ្តើមត្រជាក់ក្នុងខែធ្នូ ខណៈពេលធម្មតាគឺចាប់ផ្ដើមចុះត្រជាក់តាំងពីខែវិច្ឆិកាមកម្ល៉េះ ។

នៅក្រុងសែនមនោរម្យ សីតុណ្ហភាពបានធ្លាក់ចុះដល់១៥អង្សារនៅពេលទៀទៀបភ្លឺ ខណៈពេលថ្ងៃសីតុណ្ហភាពមាននៅចន្លោះ ១៧ ទៅ ២៥ អង្សារ រួមផ្សំជាមួយខ្យល់បក់ខ្លាំង និងមានសំណើមច្រើនផងដែរ ។

អាកាសធាតុត្រជាក់បែបនេះ ពលរដ្ឋបាបានសម្របខ្លួនដោយស្លៀកពាក់អាវរងារនៅពេលព្រឹក និងយប់ ខណៈពេលថ្ងៃត្រង់ អាកាសធាតុគឺស្ថិតក្នុងកម្រិតល្មម មិនត្រជាក់ពេកទេ ។ ពលរដ្ឋមួយចំនួនក៏បានជួបប្រទះបញ្ហាផ្ដាសាយតិចតួច មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ។

គេសង្កេតឃើញថា រដូវកាលនេះក៏បានទាក់ទាញទេសចរច្រើនមកទស្សនាខេត្តមណ្ឌលគិរី នៅរៀងរាល់ចុងសប្ដាហ៍ ព្រោះតែអាអាកាសធាតុត្រជាក់ រួមផ្សំជាមួយទេសភាពដ៏ស្រស់ស្អាត ពិសេសគឺវាលស្មៅពណ៌មាសលាតសន្ធឹងលើកំពូលភ្នំតែម្ដង ។

សូមបញ្ជាក់ថា ក្នុងខេត្តមណ្ឌលគិរីតំបន់ដែលត្រជាក់ខ្លាំងជាងគេរួមមាន ក្រុងសែនមនោរម្យ ស្រុកអូអូររាំង និងស្រុកពេពេជ្រាដា ដោយសារតំបន់ទាំងនេះប្រជុំដោយភ្នំតូចធំ មានកម្ពស់ពី ៧០០ ទៅជាង ១,០០០ ម៉ែត្រ បើធៀបនិងនេវ៉ូទឹកសមុទ្រ។ ចំណែកឯស្រុកកែវសីមា និងកោះញែក មានសីតុណ្ហភាពធម្មតា មិនត្រជាក់ខ្លាំងនោះទេ ។ អាកាសធាតុត្រជាក់របស់ខេត្តមណ្ឌលគិរីនាពេលនេះ ពិតជាអំណោយផលល្អណាស់សម្រាប់ភ្ញៀវទេសចរ ដែលមកកម្សាន្តឆ្លងឆ្នាំថ្មី នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕ ភីរុណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm