ដំណើរទស្សនកិច្ចពលរដ្ឋក្នុងខេត្តទិសឦសានឈានដល់ទីបញ្ចប់ដោយជោគជ័យ ក្រោយជូនពលរដ្ឋទស្សនកិច្ចដោយផ្ទាល់ចំនួន១១លើក

2024/12/22 10:12:58 pm        175

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះថា ដំណើរទស្សនកិច្ចពលរដ្ឋក្នុងតំបន់ប៉ែកឦសាននៃប្រទេសកម្ពុជាបានឈានដល់ទីបញ្ចប់ប្រកបដោយជោគជ័យ ក្រោយត្រូវបានរៀបចំឡើងសរុបទាំងអស់ចំនួន១១លើកនឹងបានជូនប្រជាពលរដ្ឋសរុបចំនួន ២,៤០០ នាក់ (ពីរពាន់បួនរយនាក់) ទៅទស្សនាកម្សាន្តដោយផ្ទាល់នៅតំបន់ក្រវាត់ព្រំដែនកម្ពុជាក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា តាងនាមឱ្យថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំ ឯកឧត្តមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់មកពីគ្រប់មជ្ឈដ្ឋានដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ច ដែលបានរៀបចំឡើងក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងព័ត៌មាន និងដោយមានការចូលរួម និងគាំទ្ររៀបចំពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន ព្រមទាំងក្រុមការងារស្ម័គ្រចិត្តជាច្រើនរូប ដែលបានខិតខំអស់កំលាំងកាយចិត្តដើម្បីរៀបចំតាំងពីដំណើរទស្សនកិច្ចទី១ រហូតដល់ទី១១ប្រកបដោយជោគជ័យតាមផែនការ និងការផ្តល់សេចក្តីទុកចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសេះ ឯកឧត្តម ទេព អស្នារិទ្ធ បានសូមអភ័យទោសពីសំណាក់ប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះដែរតែពុំបានចូលរួម ព្រោះការរៀបចំ គឺត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍ «ចុះឈ្មោះមុនចូលរួមមុន» ហើយត្រូវផ្តោតលើការផ្តល់សុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋដែលចូលរួម ទាំងពេលអញ្ជើញទៅនិងពេលត្រលប់មកផ្ទះវិញ ដើម្បីឱ្យទទួលបាននូវបទពិសោធន៍ល្អ ភាពសប្បាយរីករាយ ឱកាសបង្កើនភាពស្និទស្នាល សាមគ្គីជាគ្រួសារកម្ពុជាតែមួយបន្ថែមទៀត និងផ្តល់ចំណេះដឹងថ្មីៗ ស្តីពីការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែននិងការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយើង។

ឯកឧត្តម ទេព អស្នារិទ្ធ បន្តថា សកម្មភាពរៀបចំដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសកម្ពុជា។ ទស្សនកិច្ចនេះត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន ហើយបានក្លាយជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋដ៏សំខាន់ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងលើកិច្ចការព្រំដែន ការគ្រប់គ្រងនិងការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍ដ៏សំខាន់ជម្រះអស់មន្ទិលទាំងឡាយជុំវិញការងារព្រំដែន ហើយបញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំងក្នុងការបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។

ឯកឧត្តម ទេព អស្នារិទ្ធ បញ្ជាក់ថា សម្រាប់ដំណើរការរៀបចំ ក្រុមការងារបានទទួលការចុះឈ្មោះរបស់ប្រជាពលរដ្ឋសរុបចំនួន ៤,៤០៦ នាក់ ដែលចំនួននេះបានបង្ហាញសន្ទុះមួយដ៏មានសារៈសំខាន់បង្ហាញពីការចូលរួម ក៏ដូចជាទឹកចិត្តស្រលាញ់និងជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការការការពារអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជារបស់យើង ដោយប្រជាពលរដ្ឋពុំជឿឡើយលើការឃោសនាអកុសលអគតិរបស់ក្រុមមួយចំនួនតូចដែលតែងតែប្រើព័ត៌មានបំភ្លៃដោយចេតនាទុច្ចរិតដើម្បីបង្កចលាចលក្នុងសង្គម និងធ្វើឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំលើរដ្ឋាភិបាល។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ទេព អស្នារិទ្ធ ការចូលរួមរបស់ប្រជាពលរដ្ឋនាពេលនេះ ក៏ដូចជាការចូលរួមក្នុងសកម្មភាពផ្សេងទៀតដែលរដ្ឋាភិបាលបាន និងកំពុងរៀបចំគឺជាការបង្ហាញនូវភាពជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងភាពជាម្ចាស់ប្រទេស និងបូរណភាពទឹកដី។ ការចូលរួមនេះក៏បានបង្ហាញអំពីសាមគ្គីភាពជាធ្លុងយ៉ាងរឹងមាំទាំងនៅថ្នាក់ជាតិ និងសហគមន៍មូលដ្ឋាន ដល់ប្រជាជាតិនិងសហគមន៍អន្តរជាតិដើម្បីឱ្យបានឃើញថាកម្ពុជាមានការអភិវឌ្ឍផ្នែកសង្គមសេដ្ឋកិច្ច និងជាពិសេសគឺភាពជាម្ចាស់ប្រទេសក្នុងការការពារបូរណភាពទឹកដីដោយមានការចូលរួមពីប្រជាពលរដ្ឋ។ទាំងនេះគឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការចូលរួមគាំទ្រដើម្បីឲ្យរដ្ឋាភិបាលដឹកនាំការអនុវត្តផែនការនានាសំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងលើគ្រប់វិស័យក្នុងសង្គម ព្រមទាំងលើកកម្ពស់ជីវភាពរស់របស់ប្រជាជនឱ្យកាន់តែមានការរីកចម្រើនមានភាពសម្បូរណ៍សប្បាយថែមទៀតក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        109
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        214
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm