យុវជនចំនួនជាង ៣ពាន់នាក់ ស្ម័គ្រចិត្តចូលរួមក្បួនដង្ហែ “សាទរកម្ពុជា”

2024/12/23 12:41:53 am        543

ភ្នំពេញ៖ ក្រុមយុវជន និងសិស្សានុសិស្សចំនួនប្រមាណជាង ៣ពាន់នាក់ មកពីតំបន់ផ្សេងៗគ្នា បានស្ម័គ្រចិត្តដើម្បីចូលរួមក្បួនដង្ហែរ “សាទរកម្ពុជា” ឬ “Celebrating Cambodia” ខណៈព្រឹត្តិការណ៍ដ៏ធំ និងអស្ចារ្យមួយនេះ គ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅទីក្រុងភ្នំពេញ។

 កំពុងចូលរួមហាត់សមក្បួនដង្ហែ “សាទរកម្ពុជា” នៅរសៀលថ្ងៃទី២២ ខែធ្នូកន្លងទៅ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ យុវជន សុខ សាម៉ុល បច្ចុប្បន្នជានិស្សិតឆ្នាំទី៥ ខាងផ្នែកបរិញ្ញាប័ត្រជំនាញវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត បានឲ្យព័ត៌មាន ប៊ីធីវី ថា នេះមិនមែនជាលើកដំបូងទេដែលស្ម័គ្រចិត្តចូលរួមការងារសង្គមបែបនេះ គ្រាដែលកន្លងមកបានចូលរួមដើម្បីបម្រើការងារនាមជាយុវជនស័្មគ្រចិត្តដូចគ្នា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម ឆ្នាំ២០២៣កន្លងទៅ។ យុវជនរូបនេះ បានបន្តថា សម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជា ដែលត្រៀមប្រារព្ធឡើងនាពេលខាងមុខឆាប់ៗនេះ ក៏នៅតែស្ម័គ្រចិត្តចូលរួមបន្ត ដោយសារការស្រលាញ់ប្រទេសជាតិ ជាពិសេសដើម្បីអបអរសាទរនូវអ្វីដែលកម្ពុជាមានក្នុងពេលបច្ចុប្បន្ន បើទោះបីជាហត់បន្តិច ក៏ប៉ុន្តែពិតជាសប្បាយចិត្ត និងរំភើបចិត្តខ្លាំងណាស់នៅពេលបានចូលរួមសកម្មភាពដ៏ល្អនេះ។

កញ្ញា សុភ័ណ្ឌ ដាវី ជាបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ បានឲ្យ ប៊ីធីវី ដឹងដែរថា ពិតជាសប្បាយចិត្តមែនទែន ហើយកាលពីមុនពេលដែលធ្វើស្ម័គ្រចិត្តក្នុងកម្មវិធី “សាទរកម្ពុជា” ក៏ធ្លាប់ជាយុវជនស្ម័គ្រចិត្តក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមដូចគ្នា ដូច្នេះការចូលរួមសកម្មភាពទាំងអស់នេះ ពិតជាសប្បាយរីករាយនិងចូលរួម ទោះបីជារវល់ការងារច្រើនយ៉ាងណាក្តី ក៏ឆ្លៀតនិងលះបង់ផងដែរ ដើម្បីបង្ហាញមោទនភាព ជាមួយការរក្សាបាននូវអត្តសញ្ញាណនៃប្រជាជាតិនិងប្រជាជន និងការអបអរសាទរដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។

 “សាទរកម្ពុជា” គឺជាព្រឹត្តិការណ៍ថ្មីមួយថែមទៀត ដែលត្រូវបានរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយៈការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា។ សូមបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រារព្ធឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥ ស្ថិតនៅនៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតដល់សួនច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង។ តាមរយៈព្រឹត្តិការណ៍នេះ នឹងរំពឹងថា ជាការរួមចំណែកដល់ស្មារតីនៃការលើសពីការមើលឃើញទង់ជាតិ លើសពីការស្គាល់លឺភ្លេងជាតិ និងលើសពីការក្រោកឈរគោរពទង់ជាតិ តែជាការផ្សារភ្ជាប់មនោសញ្ចេតនាទៅកាន់ទង់ជាតិកម្ពុជា ដោយការរួបរួម សាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយក្រោមទង់នៃប្រជាជាតិ “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ៕អត្ថបទ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        64
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        59
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm