Zlatan Ibrahimovic ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៤០០ ក្នុង​អាជីព​ឱ្យ AC Milan យកឈ្នះ​នៅ​ទឹកដី Roma ២-១

2021/11/01 09:04:49 pm        82

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទី​៤០០ ក្នុង​លី​គ​អាជីព​ស្របពេល AC Milan យកឈ្នះ​នៅ​ទឹកដី AS Roma ២-១ សប្តាហ៍​ទី ១១ ក្របខណ្ឌ​អ៊ីតាលី Serie A​។ ​​កីឡាករ​វ័យ ៤០ឆ្នាំ​រូបនេះ​រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី២៥ ដែលជា​បាល់ Freekick មុនពេល​ដែល Franck Kessie ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​នាំមុខ ២-០ នៅ​នាទី​ទី៥៧ ក្រោយ​កំហុស​របស់​ខ្សែការពារ Roma, Roger Ibanez លើ Zlatan ក្នុង​ប្រអប់​គ្រោះថ្នាក់​។

​​ក្រោយមក AC Milan នៅសល់​គ្នា​តែ ១០នាក់​បន្ទាប់ពី Theo Hernandez ទទួលបាន​កាត​លឿង​ទី២ បណ្តេញ​ចេញពី​ការប្រកួត​នៅ​នាទី​ទី៦៦​។ យ៉ាងណាក្តី​ក្រុម​របស់លោក Stefano Pioli នៅតែ​រក្សា​គ្រាប់​នាំមុខ​រហូត​បាន​បី​ពិន្ទុ​ពី​ការប្រកួត​នេះ​ បើទោះជា Stephen El Shaarawy តប​បាន​មួយ​គ្រាប់​ឱ្យ Roma នៅ​ចុង​ម៉ោង​នាទី​ទី៩០+៣ ក៏ដោយ​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ AC Milan ឡើងមក​លេខ២ ក្នុង​តារាង​មាន ៣១ពិន្ទុ​ស្មើគ្នា​ជាមួយ Napoli ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Salernitana ១-០ ដោយ​គ្រាប់​បាល់​របស់ Piotr Zielinski​។ ​​ចំណែកឯ​ក្រុម​ការពារ​ជើងឯក Inter Milan បន្ត​ឈរ​លេខ៣ មាន ២៤ពិន្ទុ​ក្រោយ​យកឈ្នះ Udinese ២-០ ដោយ​គ្រាប់​បាល់​របស់ Joaquin Correa ពីរ​គ្រាប់​ម្នាក់ឯង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm