សម្តេចធិបតីនាយករដ្ឋមន្រ្តី បន្ដរម្លឹកឱ្យចាត់វិធានការណ៍​ម៉ឺងម៉ាត់​បំផុត​ ចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមកាប់ចាក់

2024/12/23 05:38:38 pm        216

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាជាថ្មីម្តងទៀត ឱ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់រាជធានី-ខេត្តទាំងអស់បន្តបង្រ្កាបក្រុមក្មេងទំនើងឲ្យអស់ ជាពិសេសគឺក្រុមកាប់ចាក់តែម្តង ដោយពួកគេទាំងនេះ នៅតែបង្ករអសន្តិសុខសង្គម និងបង្ករគ្រោះថ្នាក់ដល់ភ្ញៀវជាតិ និងអន្តរជាតិជាដើមនោះ។

ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្រ្តី សូមបញ្ជាទៅអភិបាល នៃគណៈអភិបាលរាជធានី- ខេត្ត ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តរឹតបណ្តឹង និង​ចាត់វិធានការណ៍​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​ ចំពោះក្រុមក្មេងទំនើង ពិសេសក្រុមដាវសាំម៉ូរ៉ៃឲ្យខាងតែបាន ដោយគ្មានការលើកលែងនោះឡើយ ដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និងសន្តិសុខសង្គមជាតិ។

សម្តេចធិបតី បានលើកឡើងទៀតថា ការធ្វើបែបនេះ ដើម្បីធានាសុខសុវត្ថិភាពដល់បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក៏ដើម្បីធានាដល់សន្តិសុខសង្គមតាមភូមិ ឃុំ និងសង្កាត់ឲ្យកាន់តែមានសុវត្ថិភាពផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យស្ថាប័ន​អយ្យការត្រូវមានវិធានការ ការអនុវត្តច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់ ក្នុងការចាត់ការមើលក្នុងសំណុំរឿងក្មេងទំនើងនេះ ប្រកបដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព ក្នុងការអនុវត្តច្បាប់របស់កម្ពុជាផងដែរ ។

ទន្ទឹមនឹងនេះសម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ឪពុកម្តាយក៏ដូចជាអាណាព្យាបាល ខិតខំ​អប់រំ​ទូន្មាន​ប្រដៅកូនចៅរបស់ខ្លួន ព្រោះថា​ កិច្ចការងារនេះ ត្រូវអប់រំទាំងនៅសាលារៀន និងនៅផ្ទះជាប្រចាំ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm