អ៊ីស្រាអែល បញ្ជាឱ្យជម្លៀសមន្ទីរពេទ្យហ្កាហ្សា ដោយគំរាមកំហែងជីវិតគ្រូពេទ្យ និងអ្នកជំងឺរាប់រយនាក់

2024/12/23 06:07:09 pm        155

អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (២២ ធ្នូ) បានបញ្ជាឱ្យបិទ និងជម្លៀសមន្ទីរពេទ្យមួយ ក្នុងចំណោមកន្លែងថែទាំសុខភាពចុងក្រោយដែលនៅដំណើរការមួយផ្នែក ក្នុងតំបន់ឡោមព័ទ្ធនៅជាយភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប ដោយបង្ខំឱ្យគ្រូពេទ្យត្រូវស្វះស្វែងរកមធ្យោបាយនាំអ្នកជំងឺ និងបុគ្គលិករាប់រយនាក់ទៅកាន់ទីសុវត្ថិភាព ដើម្បីបញ្ចៀសការគំរាមកំហែងដល់អាយុជីវិត។

ប្រធានមន្ទីរពេទ្យ កាម៉ាល់ ធាដវ៉ាន់ (Kamal Adwan) ក្នុងទីក្រុង បេតឡាហ៊ីយ៉ា (Beit Lahiya) លោក ហ៊ូសាម អាប៊ូ សាហ្វីយ៉ា (Husam Abu Safiya) បានប្រាប់សារព័ត៌មានរ៉យទ័រថា ការធ្វើតាមបញ្ជាជម្លៀសនេះគឺ "ស្ទើតែមិនអាចទៅរួចទេ" ដោយសារមិនមានរថយន្តគិលានសង្គ្រោះគ្រប់គ្រាន់ដើម្បីនាំយកអ្នកជំងឺចេញពីទីនោះ។

លោក Safiya និយាយថា "បច្ចុប្បន្នយើងមានជនស៊ីវិលជិត ៤០០នាក់ នៅក្នុងមន្ទីរពេទ្យ រួមទាំងទារកទើបនឹងកើត ដែលជីវិតរបស់ពួកគេពឹងផ្អែកលើអុកស៊ីសែន និងឧបករណ៍កម្ដៅខ្លួន។ យើងមិនអាចជម្លៀសអ្នកជំងឺទាំងនេះដោយសុវត្ថិភាពបានឡើយ ប្រសិនបើមិនមានជំនួយ ឧបករណ៍ និងពេលវេលាគ្រប់គ្រាន់ទេនោះ"។

យោធាអ៊ីស្រាអែល មិនបានឆ្លើយតបនឹងការលើកឡើងរបស់ប្រធានមន្ទីរពេទ្យរូបនេះឡើយ ដោយគ្រាន់តែនិយាយថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ខ្លួនបានបញ្ជូនប្រេងឥន្ធនៈ និងអាហារទៅកាន់មន្ទីរពេទ្យ ហើយបានជួយជម្លៀសអ្នកជំងឺ និងអ្នកថែទាំជាង ១០០នាក់ទៅកាន់មន្ទីរពេទ្យហ្កាហ្សា ផ្សេងទៀត ដោយខ្លះមានការសម្របសម្រួលជាមួយកាកបាទក្រហម ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        239
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        281
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        260

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm