យុវជនគាំទ្រឱ្យដាក់ក្រុមមានចេតនាអាក្រក់បំផ្លាញសន្តិភាព ជាក្រុមភេរវកម្ម

2024/12/23 09:00:19 pm        133

យុវជនជាបញ្ញវន្ត គាំទ្រឲ្យមានច្បាប់ដាក់បញ្ចូល ក្រុមពួកឧទ្ទាមក្រៅច្បាប់ ជាប្រភេទក្រុមភារករ ព្រោះ​សកម្មភាពពួកជ្រុលនិយមទាំងអស់នោះ មានចេតនាអាក្រក់បង្កសង្គ្រាម និងបំផ្លាញ​សុខ​សន្តិភាព ដែលកម្ពុជារកបានដោយលំបាក តាមរយៈការបូជានូវសាច់ស្រស់ឈាមស្រស់ របស់​យុទ្ធជនអ្នកស្នេហាជាតិ ។

ក្រុមយុវជន លើកឡើងថា ពួកគេបានដឹងពីសកម្មភាព និងទង្វើររបស់ក្រុម​និយម​ជ្រុល​ក្រៅ​ប្រទេស ដែលបានញុះញង់ អុចអាលប្រជាពលរដ្ឋឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ នៅ​ក្នុងប្រទេសកម្ពុជា ដែលសកម្មភាពបែបនេះ ពួកគេបានប្រឆាំង និងបដិសេធជាដាច់ខាត ហើយ​មិនចង់ឲ្យមាននៅក្នុងទឹកដីកម្ពុជានោះទេ ។

ពួកគេបានបន្តថា សម្រាប់យុទ្ធនាការរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ ដែលដាក់​ឈ្មោះ​ថា​យុទ្ធនាការផ្ការីក គឺជាអំពើខុសច្បាប់ ហើយវាផ្ទុយទៅនឹងអ្វី ដែលពួកគេនិយាយពេញ​ៗមាត់ថា​ខ្លួនឯងជាអ្នកប្រជាធិបតេយ្យ ចង់ឲ្យមានការផ្លាស់ប្ដូរបែបប្រជាធិបតេយ្យ គឺតាមរយៈការបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានធ្វើសកម្មភាពបែបពួកផ្ដាច់ការជ្រុលនិយម ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយពួកគេគាំទ្រ ចំពោះចំណាត់ការណាមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវពួកនិយមជ្រុលទាំងអស់នោះ ។

គួរបញ្ជាក់ថា ក្នុងពិធីបើកមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ កាលពីខែវិច្ឆិកាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា “តើគួរដល់ពេលហើយឬនៅ? បងប្អូនជនរួមជាតិ និងក្រុមអ្នកច្បាប់ តាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេស ជាក្រុមភេរវកម្ម” ។

បន្ទាប់ពីការថ្លែងរបស់សម្ដេចតេជោនេះ គណបក្សនយោបាយ ក្រុមអង្គការស៊ីវិល ប្រជាពលរដ្ឋ និងស្ថានប័នពាក់ព័ន្ធជាច្រើនទៀត បានប្រកាសគាំទ្រជាបន្តបន្ទាប់ នូវគំនិតផ្តួចផ្ដើមរបស់សម្តេច ក្នុងការបង្កើតច្បាប់ ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេស ជាក្រុមភេរវកម្ម ។ តែយ៉ាងណាក្តី គិតមកដល់ពេលនេះ ការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាក្រុមភេរវកម្ម មិនទាន់បានរាជរដ្ឋាភិបាលកម្ពុជា យកមកពិភាក្សាក្នុងប្រជុំគណៈរដ្ឋមន្រ្តីនៅឡើយនោះទេ ៕ អត្ថបទ បាន សុខរិទ្ធិ

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        112
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        219
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm