ឯកឧត្តម អ៊ុ រាត្រី អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ឆ្នាំ

2021/11/01 09:21:32 pm        523

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ៥ឆ្នាំនៅមណ្ឌលសុខភាពទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ថ្ងៃចន្ទទី១ វិច្ឆិកា ឆ្នាំ២០២១នេះ គ្រប់មណ្ឌលសុខភាព ឃុំ/សង្កាត់ទាំងអស់ បានចាប់ផ្តើមបើកចាក់វ៉ាក់សាំងជូនកុមារទាំងអស់ សូមអាណាព្យាបាលនាំកូន ចៅគ្រប់អាយុទៅទទួលការចាក់វ៉ាក់ឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា «យុទ្ធនាការចាក់វ៉ាក់សាំងការពារ​ជម្ងឺ​កូវីដ១៩ នាពេលនេះ គឺបានមកពី​គិតគូរ ​យកចិត្តទុកដាក់ខ្ពស់បំផុត​ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅដល់ក្មួយៗ​ ដើម្បីឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារ ប្រឆាំងនឹងជម្ងឺឆ្លងកូវីដ ១៩»។

នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានបន្តថា វ៉ាក់សាំងបង្ការនេះ ពិតជា​បាន​ចូលរួម​ចំណែកជួយកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ បានមួយ​ផ្នែកធំ បើទោះបីវាមានការឆ្លង​មកបុគ្គល​ដែលបានចាក់ហើយក៏ដោយ​ ក៏អ្នកជម្ងឺមិនអាការៈធ្ងន់ធ្ងរ ​ដល់អាយុជីវិត នោះឡើយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ​ការចាក់វ៉ាក់សាំងបង្ការ នាពេលនេះដែរ គឺធ្វើឡើង​សម្រាប់កុមារ អាយុ៥ឆ្នាំដល់ ក្រោម៦ឆ្នាំ ដែលបានចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១

តទៅនេះ។ ការចាក់វ៉ាកសាំងជូនកុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងខេត្ត រៀបចំចាប់ផ្តើមចាក់ពីថ្ងៃនេះ​តទៅ​តាមមណ្ឌលសុខភាពទាំង៦៥ ឃុំ/សង្កាត់ ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយៗ មកទទួលការ​ចាក់​វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ខាងលើ ​ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ​ជៀសវាង​មកប្រជ្រៀតគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព ​ការប្រើអាល់កុលជែលលាងដៃ និងម៉ាស់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm