Oxfam៖ មានតែឡាន ១២គ្រឿងប៉ុណ្ណោះដឹកជញ្ជូនអាហារ និងទឹក នៅតំបន់រដ្ឋបាលហ្កាហ្សាខាងជើង តាំងពីខែតុលា

2024/12/23 10:54:10 pm        101


ក្រុមជំនួយរបស់អង្គការ Oxfam កាលពីថ្ងៃអាទិត្យ (ទី២២ ខែធ្នូ) បាននិយាយថា មានរថយន្តត្រឹមតែ ១២គ្រឿងប៉ុណ្ណោះ ដែលបានដឹកជញជូនអាហារ និងទឹក នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង ក្នុងរយៈពេល ២ខែកន្លះនេះ ដោយបានបង្កើនការជូនដំណឹងអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗ នៅក្នុងដែនដីដែលត្រូវបានឡោមព័ទ្ធមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរួមបញ្ចូលការដឹកជញ្ជូនរហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក អង្គការ Oxfam បានឲ្យដឹងថា៖ «ក្នុងចំណោមរថយន្តដឹកទំនិញចំនួន ៣៤គ្រឿងដែលមានអាហារ និងទឹកដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់រដ្ឋបាលហ្កាហ្សាភាគខាងជើង ក្នុងរយៈពេល ២ខែកន្លះចុងក្រោយនេះ ការពន្យារពេលដោយចេតនា និងការរារាំងជាប្រព័ន្ធដោយយោធាអ៊ីស្រាអែលមានន័យថា មានរយយន្តតែ ១២គ្រឿងប៉ុណ្ណោះដែលអាចចែកចាយជំនួយដល់ជនស៊ីវិលប៉ាឡេស្ទីនដែលអត់ឃ្លាន»។

គួរបញ្ជាក់ថា អ៊ីស្រាអែល ដែលបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ចំពោះជំនួយចូលទៅក្នុងដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ជារឿយៗបានស្តីបន្ទោសនូវអ្វីដែលខ្លួននិយាយថា គឺជាការអសមត្ថភាពរបស់អង្គការផ្តល់ជំនួយ ក្នុងការដោះស្រាយ និងចែកចាយជំនួយ ក្នុងបរិមាណដ៏ច្រើន។

នៅក្នុងរបាយការណ៍មួយដែលផ្តោតលើទឹក អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមក បានរៀបរាប់លម្អិតអំពីអ្វីដែលខ្លួនហៅថា កិច្ចខិតខំប្រឹងប្រែងដោយចេតនារបស់អាជ្ញាធរអ៊ីស្រាអែល «ក្នុងលក្ខណៈជាប្រព័ន្ធ» ដើម្បីបង្អត់ទឹកអ្នកស្រុកហ្កាហ្សា ដែលទំនងជាបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ហើយនឹងទំនងជាបន្តបង្កឲ្យមានអ្នកបាត់បង់ជីវិតទៀត»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm