លោក Sullivan របស់សេតវិមាន៖ អ៊ីរ៉ង់ដែលចុះខ្សោយ អាចបន្តកម្មវិធីអាវុធនុយក្លេអ៊ែរ

2024/12/23 10:55:38 pm        49


ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បាននិយាយកាលពីថ្ងៃទី២២ ខែធ្នូថា រដ្ឋបាល លោក Joe Biden ព្រួយបារម្ភថា អ៊ីរ៉ង់ដែលចុះខ្សោយ អាចផលិតអាវុធនុយក្លេអ៊ែរ ដោយបន្ថែមថា លោកកំពុងប្រាប់ក្រុមរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump អំពីហានិភ័យនេះ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះឥទ្ធិពលក្នុងតំបន់របស់ខ្លួន បន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែលទៅលើសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅប្រទេសលីបង់ ហើយបន្ទាប់មក ប្រធានាធិបតីស៊ីរីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ គឺលោក Bashar al-Assad បានធ្លាក់ចេញពីអំណាច។

លោក Sullivan បានប្រាប់សារព័ត៌មាន CNN ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីតាំងនានារបស់អ៊ីរ៉ង់ ក្នុងនោះរួមទាំងរោងចក្រមីស៊ីល និងប្រព័ន្ធការពារដែនអាកាសផងដែរ បានកាត់បន្ថយសមត្ថភាពយោធាធម្មតារបស់ទីក្រុងតេអេរ៉ង់។

លោក Sullivan បានបញ្ជាក់ថា៖ «វាគ្មានអ្វីចម្លែកទេដែលមានសំឡេងលាន់ឮឡើង (នៅប្រទេសអ៊ីរ៉ង់) ដែលនិយាយថា ប្រហែលជាយើង (អ៊ីរ៉ង់) ត្រូវទៅរកអាវុធនុយក្លេអ៊ែរឥឡូវនេះ ប្រហែលជា យើងត្រូវពិនិត្យមើលឡើងវិញនូវគោលការណ៍ក្លេអ៊ែររបស់យើង»។

អ៊ីរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មានសន្តិភាព ប៉ុន្តែប្រទេសនេះបានពង្រីកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ចាប់តាំងពីលោក Trump ក្នុងអាណត្តិប្រធានាធិបតីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក ដែលដាក់កម្រិតលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm