នាយករដ្ឋមន្ត្រីស្លូវ៉ាគី ជួបលោក ពូទីន ដើម្បីពិភាក្សាអំពីការដឹកជញ្ជូនឧស្ម័នរុស្ស៊ី

2024/12/23 10:57:50 pm        69

នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីបញ្ហានានា រួមទាំងការបញ្ជូនឧស្ម័នរុស្ស៊ីផងដែរ។  

យោងតាមលោក Fico បានឲ្យដឹងថា កិច្ចប្រជុំនេះ គឺជាប្រតិកម្មមួយចំពោះប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែលថា គាត់ប្រឆាំងនឹងការដឹកជញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែន ទៅកាន់ស្លូវ៉ាគី។

លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី បាននិយាយថា លោក ពូទីន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការបន្តផ្គត់ផ្គង់ឧស្ម័ន ដល់លោកខាងលិច និងដល់ប្រទេសស្លូវ៉ាគី ដោយបន្ថែមថា វាពិតជាមិនអាចទៅរួចទេបន្ទាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ នៅពេលដែលកិច្ចសន្យាបច្ចុប្បន្ននេះ បានផុតកំណត់ ដោយយោងទៅតាមអាកប្បកិរិយារបស់លោក ហ្សេឡិនស្គី។

លោក Fico បានថ្លែងថា មន្រ្តីជាន់ខ្ពស់របស់សហភាពអឺរ៉ុប ត្រូវបានជូនដំណឹងអំពីការដឹកជញ្ជូនឧស្ម័ន និងគោលបំណងរបស់វា កាលពីថ្ងៃសុក្រ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានបញ្ជាក់ថា ប្រទេសរបស់លោក នឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នរុស្ស៊ី ឆ្លងកាត់ទឹកដីរបស់ខ្លួន ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ តទៅ។

ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីរបស់ លោក Shmyhal ថា ការបន្តការបញ្ជូនឧស្ម័នឡើងវិញ នឹងអាចធ្វើទៅបានតាមសំណើរបស់គណៈកម្មការអឺរ៉ុប ហើយប្រសិនបើអ៊ុយក្រែន ដឹកជញ្ជូនឧស្ម័ន ដែលមិនមែនជារបស់រុស្ស៊ីនោះ។

អ៊ុយក្រែន ធ្លាប់ជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm