ប្រមុខការទូត និយាយថា រុស្ស៊ីមានទំនុកចិត្តលើអាវុធរបស់ខ្លួន

2024/12/23 11:12:09 pm        88

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានប្រាប់សារព័ត៌មានTASSថា ទីក្រុងមូស្គូមានទំនុកចិត្តលើអាវុធរបស់ខ្លួន និងសមត្ថភាពរបស់ពួកវា ក្នុងការធានាសន្តិសុខជាតិ។ 

ដោយអត្ថាធិប្បាយអំពីការលើកឡើងរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំពីការប្រជែងគ្នាដ៏មានសក្តានុពល រវាងប្រព័ន្ធមីស៊ីល Oreshnik របស់រុស្ស៊ី និងប្រព័ន្ធការពារមីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិក លោក Ryabkov បាននិយាយថា ៖«លោកប្រធានាធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា យើងមានទំនុកចិត្តលើថាមពលនៃអាវុធរបស់យើង ហើយយើងដឹងច្បាស់ថា យើងតែងតែពឹងផ្អែកលើពួកវា ដើម្បីធានាសន្តិសុខជាតិ»។

លោក Ryabkov បានសង្កត់ធ្ងន់ថា ការវិវឌ្ឍនាពេលថ្មីៗនេះ បានបង្ហាញថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតប្រព័ន្ធការពារមីស៊ីលដែលមានច្រើនស្រទាប់កាន់តែខ្លាំងឡើង គឺខុស។ ប្រមុខការទូតរុស្ស៊ីរូបនេះ បាននិយាយថា៖««ប្រព័ន្ធការពារមីស៊ីលនេះ មិនបង្កើនសន្តិសុខរបស់សហរដ្ឋអាមេរិកទេ។ បើនិយាយពីប្រសិទ្ធភាពនៃការចំណាយ នេះមិនមែនជាជម្រើសដ៏ល្អបំផុតនោះទេ ហើយការពឹងផ្អែកលើការប៉ាន់ប្រមាណដែលប្រុងប្រយ័ត្នបំផុត នេះមិនមែនជាមធ្យោបាយដ៏ល្អបំផុត ក្នុងការចំណាយប្រាក់នោះទេ។ ប្រហែលជាឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិក ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធការពារមីស៊ីលនេះ។ ប៉ុន្តែវាប្រាកដណាថា មិនមែនជាប្រជាជនអាមេរិកទេ»។

ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមប្រចាំឆ្នាំ និងវគ្គសំណួរ-ចម្លើយ (Q&A)លោក ពូទីន បានជំទាស់នឹងអ្នកជំនាញលោកខាងលិចទាំងអស់ ដែលបានចោទសួរពីសមត្ថភាពនៃប្រព័ន្ធមីស៊ីលបាលីស្ទីក រយៈចម្ងាយមធ្យម Oreshnik ថ្មីបំផុតរបស់រុស្ស៊ី។ លោក ពូទីន បានស្នើឲ្យលោកខាងលិចជ្រើសរើសគោលដៅមួយ នៅក្នុងរដ្ឋធានីគីវរបស់អ៊ុយក្រែន ឬទីតាំងណាមួយផ្សេងទៀត និងប្រមូលផ្តុំប្រព័ន្ធការពារមីស៊ីល នៅទីនោះ ហើយពិនិត្យមើលថា តើវាអាចទៅរួចដែរឬទេ ក្នុងការស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេងបែបនេះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        1
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm