ផ្ទាំងរូបភាពមនុស្សបាត់ខ្លួន ត្រូវបានបិទនៅតាមជញ្ជាំងក្នុងតំបន់ភាគកណ្តាលទីក្រុងដាម៉ាស់ ពេលដែលគ្រួសារស៊ីរី ស្វែងរកមនុស្សជាទីស្រលាញ់បាត់ខ្លួនរបស់ពួកគេ ។
នៅក្នុងករណីខ្លះ លេខទូរស័ព្ទត្រូវបានរួមបញ្ចូលផងដែរនៅលើផ្ទាំងរូបភាព ពេលដែលគ្រួសារសង្ឃឹមនឹងទទួលបានដំណឹងដែលអាចជួយដល់ការស្វែងរករបស់ពួកគេ ។
អ្នកស្រី Neama al-Hussein គឺជាពលរដ្ឋស៊ីរីមួយរូបដែលរស់នៅក្នុងប្រទេសលីបង់ បានផ្តិតរូបថតសន្លឹកប្អូនប្រុសរបស់គាត់ ខណៈដែលគាត់ដើរសួរអ្នកដំណើរថាពួកគេមានបានឃើញគាត់អត់ ។
អ្នកស្រីនិយាយថា ប្អូនប្រុសរបស់គាត់ដែលជាទាហានរត់ចោលជួរ និងត្រូវបានឃុំឃាំង បានចាកចេញពីពន្ធនាគារ Sednaya ប៉ុន្តែនៅមិនទាន់រកឃើញគាត់នោះទេ ។
អ្នកស្រីបន្តថា មានគេឃើញគាត់ចាកចេញពីពន្ធនាគារ ហើយពួកយើងបានឃើញគាត់នៅក្នុងវីដេអូ ប៉ុន្តែមកទល់នឹងថ្ងៃនេះ ពួកយើងនៅមិនទាន់អាចស្វែងរកគាត់ឃើញនោះទេ ពីព្រោះថា គាត់បានបាត់បង់ការចងចាំទៅហើយ ។
អ្នកទោសរាប់ពាន់នាក់ បានរួចផុតពីប្រព័ន្ធឃុំឃាំងគ្មានត្រាប្រណីរបស់អតីតប្រធានាធិបតីស៊ីរីលោក Bashar al-Assad ក្រោយរូបលោកត្រូវបានផ្តួលរំលំ ប៉ុន្តែកន្លែងស្នាក់នៅក្នុងចំណោមពួកគេ មិនត្រូវបានដឹងនោះទេ ៕


