សាលាដំបូងខេត្តស្វាយរៀងនិងតុលាការប្រជាជនខេត្តឡុងអានវៀតណាមប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤

2024/12/23 11:50:10 pm        178

ស្វាយរៀង ៖ សាលាដំបូងខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា និងតុលាការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យច្បាប់ឆ្នាំ២០២៤ និងពិភាក្សាទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំគុជស្វាយព្រៃ សង្កាត់សង្ឃ័រ ក្រុងនិងខេត្តស្វាយរៀង ក្រោមវត្តមានឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀងនិងលោកឡេ ហ្វុកយុង ប្រធានតុលាការប្រជាជនខេត្តឡុងអាន (វៀតណាម) ។

តាមសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់អោយថា នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់នៃខេត្តទាំង២ ស្វាយរៀង(កម្ពុជា) និងខេត្តឡុងអាន(វៀតណាម) ក្នុងរយៈពេល១ឆ្នាំ២០២៤ ទទួលបានលទ្ធផលល្អប្រសើរ តាមស្មារតីកិច្ចសហប្រតិបត្តិការចុះថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០១៣ និងផ្អែកតាមកំណត់ហេតុនៃកិច្ចប្រជុំប្តូរវេន រវាងខេត្តនិងខេត្តចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះតុលាការខេត្តស្វាយរៀង បានធ្វើការជំនុំជម្រះពាក់ព័ន្ធទៅនឹងប្រជាជនវៀតណាម ដែលបានប្រព្រឹត្តបទល្មើសនៅក្នុង ភូមិសាស្ត្រខេត្តស្វាយរៀង ចំនួន៧៩រឿង មានជនជាប់ចោទចំនួន២៤៩នាក់ ពាក់ព័ន្ធទៅនឹងបទល្មើសរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៤៧សំណុំរឿង និងមានជនជាប់ចោទចំនួន១៤៥នាក់ ។ 

បន្ទាប់ពីអង្គប្រជុំបានធ្វើការពិភាក្សា និងចុះហត្ថលេខាផ្លាស់ប្ដូរឯកសារស្ដីពី កិច្ចសហប្រតិបត្តិការបន្តឆ្នាំ២០២៥ លោកឡេ ហ្វុកយុង ប្រធានតុលាការប្រជាជនខេត្តឡុងអាន វៀតណាម បានមានប្រសាសន៍ គោរពវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន​ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចការដឹកនាំការពារសន្តិភាព និងធ្វើការអភិវឌ្ឍន៍ជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសនៅក្នុងខេត្តស្វាយរៀង។

 លោកប្រធានតុលាការប្រជាជនខេត្តឡុងអានក៏បាន ថ្លែងនូវការកោតសរសើរ ចំពោះសាលាដំបូងខេត្តស្វាយរៀង ដែលកន្លងមកបានរួមសហការផ្ដល់ព័ត៌មានស្ដីពីការជំនុំជម្រះ ដល់ភាគីខេត្តឡុងអាន  បន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀង ធ្វើការជំនុំជម្រះរឿងក្តីរវាង ប្រជាជនវៀតណាម ដែលបានប្រព្រឹត្តបទល្មើសផ្សេងៗជូនភាគីពាក់ព័ន្ធបានទាន់ពេលវេលា និងតម្លាភាព។

 ទន្ទឹមនិងនោះដែរ លោកប្រធានតុលាការប្រជាជនខេត្តឡុងអាន វៀតណាម នូវបានស្នើដល់ សាលាដំបូងខេត្តស្វាយរៀង ធ្វើការពិចារណា បង្កើនពេលវេលាប្រជុំពិភាក្សាលើកកិច្ចសហប្រតិបត្តិការបន្ថែម ឲ្យបានស៊ីជម្រៅលើប្រព័ន្ធច្បាប់ នៃប្រទេសទាំងពីរ សំដៅយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងតម្លាភាពផ្ដល់ភាពយុត្តិធម៌ជូនដល់ជនរងគ្រោះដែលប្រឈមទៅនិងច្បាប់នៃប្រទេសទាំងពីរ ៕

ដោយ ៖ ភា សារឹត

                                                                                 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        166
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm