សិល្បៈគំនូរឌីជីថល គឺជាទម្រង់សិល្បៈថ្មី ជួយលើកតម្លៃមរតកវប្បធម៌របស់អ្នកស្រុកជាតិយើង

2024/12/23 11:53:54 pm        203

ភ្នំពេញ ៖ សិល្បៈគំនូរឌីជីថល គឺជាទម្រង់សិល្បៈថ្មី និងទាន់សម័យបច្ចេកវិទ្យា នៃសង្គមឌីជីថល និងទីផ្សារ និងបង្ហាញឱ្យឃើញពីគំនិតច្នៃ ប្រឌិតបង្កើតថ្មីក្នុងសិល្បៈគំនូរទំនើបឌីជីថល សិល្បៈវប្បធម៌ សិប្បកម្ម ប្រពៃណី និងជាការលើកតម្លៃមរតកវប្បធម៌របស់អ្នកស្រុកជាតិ ដើម។

​ឯកឧត្តម ខឹម ចន្ថា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងក្នុងឱកាស «ពិធីប្រគល់ពានរង្វាន់ជ័យលាភី សិល្បៈគំនូរឌីជីថល ក្រោមប្រធានបទ "សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព" នៅថ្ងៃទី ២២ ធ្នូ ម្សិលមិញនេះថា ការរៀបចំព្រឹត្តិ ការណ៍នេះ គឺជាកម្មវិធីមួយដ៏ល្អ ដោយគោលបំណងផ្តល់ជូនសាធារណជន ពិសេសយុវជន សិស្ស និស្សិត បានស្វែងយល់អំពីស្នាដៃ សិប្បកម្មខ្មែរ តាមសហគមន៍នានាក្នុងប្រទេសកម្ពុជា និងទស្សនាសិល្បៈគំនូរឌីជីថល ដែលជាស្នាដៃរបស់បេក្ខជន-បេក្ខនារី ចូលរួម ប្រកួតប្រជែង ដែលកន្លែងមកក្រសួងបានរៀបចំមានតែ ពិព័រណ៍គំនូរ ចម្លាក់ និងសិប្បកម្មសូត្រ (សូន្យរូប និងសិប្បកម្មជាដើម)។

ឯកឧត្តម បន្តថា ចំណែកនៅពេលនេះ ក្រសួងបានរៀបចំឱ្យមានការប្រកួតប្រជែងសិល្បៈគំនូរឌីជីថល ដែលជាប្រធានបទថ្មី មួយ ជាក់ស្តែងយើងបានរកឃើញអ្នកជាប់ជ័យលាភីនៅពេលនេះ ទោះបីផ្ទាំងគំនូរឌីជីថលអ្នកដែលជាប់ជ័យលាភីនៅមានកម្រិតក៏ ដោយ ក៏ចាត់ទុកជាស្នាដៃដ៏សំខាន់មួយ ដែលយុវជនយើងបានបញ្ចេញអស់ពីកំលាំងកាយចិត្ត លេចចេញជាផ្ទាំងគំនូរទំងនេះឡើង ដើម្បីបង្ហាញដល់គ្រប់មជ្ឈដ្ឋានឱ្យបានឃើញ អំពីកម្លាំងរួមមួយមកពីគ្រប់ជំនាញ គ្រប់វ័យ ដើម្បីបញ្ចេញនូវទេព្យកោសល្យរៀងៗខ្លួន។ 

ឯកឧត្តម ខឹម ចន្ថា ក៏បានស្ញើចសរសើរចំពោះស្នាដៃរបស់យុវជនយើង ដែលបានតស៊ូរហូតដណ្តើមបានជ័យលាភីផងដែរ ក្នុងនោះឯកឧត្តម ក៏បានផ្តាំផ្ញើរដល់អ្នកជាប់ជ័យលាភី និងអ្នកដែលមិនបានជាប់ជ័យលាភីនៅក្នុងការប្រកួតប្រជែងក្នុងកម្មវិធីនេះ សូមបន្តខិតខំប្រែងប្រែងបញ្ចេញសមត្ថភាព ទេពកោសល្យបន្ថែមទៀត នៅលើគំនិតច្នៃប្រឌិតបង្កើតថ្មី ក្នុងសិល្បៈគំនូរ, ការខិតខំ របស់ប្អូនៗ គឺជាការចូលរួមពង្រឹងកិច្ចការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌអរូបីដ៏ថ្លៃថ្លរបស់ជាតិយើង។

សូមបញ្ជាក់ថា ក្នុងការប្រកួតប្រជែងនេះ ក្នុងនោះកញ្ញា សួស សុខសុជាតា និស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញគំនូរ សារគមនាគមន៍ ទទួលបានជ័យលាភីលេខ១, ចំណែកជ័យលាភីលេខ២ បានទៅលើកញ្ញា ចាន់ អាដែត ជាសិស្សផ្នែកគំនូរ អានីម៉ាស្យុង នៃអង្គការហ្វាមពន្លឺសិល្បៈ និងជ័យលាភីលេខ ៣ បានទៅលើកញ្ញា ងួន រូហ្សា មកពីពន្លឺសិល្បៈខេត្តបាត់ដំបង៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        195
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm