អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បានព្រមាននៅថ្ងៃចន្ទនេះថា។ ស្ថានការណ៍នៅតាមព្រំដែនស៊ូដង់ខាងត្បូង គឺ «លើសលប់» នៅពេលដែលមនុស្សរាប់ពាន់នាក់ បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម ជារៀងរាល់ថ្ងៃ។
អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្រ្ដ បាននិយាយថា មនុស្សរហូតដល់ទៅ ៥.០០០នាក់ បានឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ។ នាពេលថ្មីៗនេះ អង្គការសហប្រជាជាតិ បានកំណត់វាខ្ពស់ជាងនេះ គឺ ៧.០០០ នាក់ ទៅ ១០.000ជារៀងរាល់ថ្ងៃ។
ប្រទេសស៊ូដង់ កំពុងទទួលរងនូវគ្រោះអាសន្នផ្នែកមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ចាប់តាំងពីជម្លោះ បានផ្ទុះឡើង ក្នុងខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ព និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស ដោយមនុស្សរាប់ម៉ឺននាក់ បានស្លាប់ និងរាប់លាននាក់ បានផ្លាស់ទីលំនៅ។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា អ្នកសម្របសម្រួលផ្នែកសង្គ្រោះបន្ទាន់របស់ MSF នៅទីក្រុង Renk ក្បែរមជ្ឈមណ្ឌលដឹកជញ្ជូន ដែលមានមនុស្សប្រហែល ១៧.000នាក់ បាននិយាយថា ពួកគេកំពុងធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីផ្តល់ការថែទាំ។

