ទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៥នាក់ នៅទូទាំដែនដីនេះ ក្នុងរយៈពេលជាង ១៤ខែ នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
អំពើហិង្សា បានកើតឡើង ខណៈដែលក្រុមប៉ាឡេស្ទីនដែលចូលរួមក្នុងការប្រយុទ្ធគ្នានេះ បាននិយាយថាកិច្ចព្រមព្រៀងបទឈប់បាញ់គឺ «កាន់តែខិតជិតជាងពេលណាៗទាំងអស់»។
អ៊ីស្រាអែល បានប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង ចំពោះសកម្មភាពរបស់ខ្លួន ក្នុងអំឡុងសង្គ្រាម ដែលបង្កឡើង ដោយការវាយប្រហារននៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស រួមទាំងពីក្រុមសិទ្ធិមនុស្ស ដែលចោទប្រកាន់ប្រទេសនេះជុំវិញ «អំពើប្រល័យពូជសាសន៍» ដែលរដ្ឋាភិបាលអ៊ីស្រាអែលបដិសេធយ៉ាងដាច់អហង្ការ។
សម្តេចប៉ាប ហ្វ្រង់ស៊ីសកាលពីថ្ងៃអាទិត្យ បានថ្កោលទោសចំពោះ«អំពើឃោរឃៅ»នៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដោយបានគូសបញ្ជាក់ពីការស្លាប់របស់កុមារ និងការវាយប្រហារលើសាលារៀន និងមន្ទីរពេទ្យ នៅតំបន់ហ្កាហ្សា។

