តៃវ៉ាន់ព្រមានថា វិស័យការពារដែនកោះ អាចរងគ្រោះក្រោមច្បាប់ផ្ដល់មូលនិធិរបស់ក្រុមប្រឆាំង

2024/12/24 01:59:34 am        141

គណៈរដ្ឋមន្ត្រីរបស់កោះតៃវ៉ាន់ នៅថ្ងៃចន្ទ (ទី២៣ ខែធ្នូ) នេះ បានព្រមានថា សន្តិសុខរបស់កោះនេះ អាចប្រឈមនឹងហានិភ័យ បន្ទាប់ពីគណបក្សប្រឆាំងបានអនុម័តច្បាប់ដែលនឹងតម្រូវឲ្យកាត់បន្ថយការចំណាយរបស់រដ្ឋបាលគ្រប់គ្រង ក្នុងនោះរួមទាំងវិស័យការពារផងដែរ នៅពេលដែលប្រទេសចិន បានបង្កើនសកម្មភាពយោធា នៅក្បែរៗកោះនោះ។

គណបក្សប្រឆាំងរបស់កោះតៃវ៉ាន់ ដែលក្ដោបក្ដាប់សំឡេងភាគច្រើន នៅក្នុងសភា កាលពីសប្តាហ៍មុន បានអនុម័តច្បាប់ ដើម្បីកែប្រែការចំណាយពីរដ្ឋបាលកណ្តាលទៅរដ្ឋបាលតំបន់ ជាចំណាត់ការមួយដែលត្រូវបានជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច និងបាតុកររាប់ពាន់នាក់។

នៅឯសន្និសីទសារព័ត៌មាន នាថ្ងៃចន្ទនេះ មន្ត្រីគ្រប់គ្រងខាងហិរញ្ញវត្ថុ លោកស្រី Chuang Tsui-yun បាននិយាយថា ច្បាប់នេះនឹង «ធ្វើឲ្យហិរញ្ញវត្ថុរបស់រដ្ឋបាលកណ្តាលចុះខ្សោយយ៉ាងខ្លាំង» ដោយលោកស្រីបានបន្ថែមថា រដ្ឋបាលប្រហែលជាត្រូវបង្កើនការផ្តល់ហិរញ្ញប្បទានបំណុល។

អគ្គនាយកដ្ឋានថវិកា គណនេយ្យ និងស្ថិតិ បានឲ្យដឹងថា ដើម្បីបំពេញតាមតម្រូវការថវិកាថ្មី រដ្ឋបាលកណ្តាល នឹងត្រូវកាត់បន្ថយ ២៨ភាគរយពីផ្នែកសំខាន់នៃសំណើថវិការបស់ខ្លួន សម្រាប់ឆ្នាំក្រោយ ដែលរាប់បញ្ចូលទាំងទឹកប្រាក់ ២៩៤,៥ពាន់លានដុល្លារតៃវ៉ាន់ (ជាង ៩.០០០លានដុល្លារអាមេរិក) នៃថវិកាក្នុងវិស័យការពារទាំងមូល។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Facebook កាលពីចុងសប្តាហ៍កន្លងមក មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានលើកឡើងថា ច្បាប់នេះ អាច «កាត់បន្ថយយ៉ាងធ្ងន់ធ្ងរនូវកញ្ចប់ថវិកាក្នុងវិស័យការពារ» ដោយលោកបន្ថែមថា សមត្ថភាពប្រយុទ្ធរបស់កោះតៃវ៉ាន់អាចនឹងរងផលប៉ះពាល់យ៉ាងខ្លាំងក្លា។ លោក Lai បានសង្កត់ធ្ងន់ថា «អ្វីដែលជាគ្រោះថ្នាក់នោះ គឺសន្តិសុខជាតិ និងសុវត្ថិភាពរបស់អ្នកស្រុកកោះតៃវ៉ាន់ ២៣លាននាក់»៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm