រថភ្លើងក្រោមដីខ្សែដំបូងរបស់វៀតណាម បានបើកដំណើរការ ក្រោយពន្យាពេលច្រើនឆ្នាំ

2024/12/24 02:02:28 am        134

រថភ្លើងក្រោមដីខ្សែដំបូងរបស់វៀតណាម បានបើកដំណើរការជាផ្លូវការហើយនៅក្នុងទីក្រុងហូឈីមិញ កាលពីថ្ងៃអាទិត្យ ក្រោយពន្យាពេលជាច្រើនឆ្នាំ និងដំណើរថយក្រោយ ។

ផ្លូវរថភ្លើងដែលកសាងភាគច្រើនលើជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលជប៉ុន ត្រូវបានអនុម័តកាលពីឆ្នាំ ២០០៧ ក្នុងនោះការចាប់ផ្តើមសាងសង់ នៅឆ្នាំ ២០១២ ។

ក្រោយរៀបផែនការរយៈពេល ១៧ឆ្នាំ និងការសាងសង់រយៈពេល ១២ឆ្នាំ នៅទីបញ្ចប់រថភ្លើងក្រោមដី ត្រូវបានបញ្ចប់ដោយចំណាយថវិកាអស់ ១,៧ពាន់លានដុល្លារ ពោលគឺការចំណាយកើនឡើងច្រើនជាងទ្វេដងនៃតម្លៃគម្រោងដំបូងត្រឹម ៦៦៨លានដុល្លារ ។

ពលរដ្ឋនៅក្នុងទីក្រុងហូឈីមិញ ដែលឡើងជិះរថភ្លើងក្រោមដីលើកដំបូង កាលពីថ្ងៃអាទិត្យ មានភាពរំភើបសប្បាយរីករាយជាខ្លាំង ដែលនៅទីបញ្ចប់ខ្សែរថភ្លើងបានបើកដំណើរការ ក្រោយការពន្យាពេលដ៏យូរ ។

លោក Bui Chi Linh គឺជាពលរដ្ឋមួយរូបរស់នៅក្នុងសង្កាត់ Binh Thanh ទីក្រុងហូឈីមីញ បាននិយាយថា ល្បឿនរបស់វាពិតជាលឿនខ្លាំងណាស់ ។ វាពិតជាស្រួលជិះខ្លាំង បើធៀបនឹងរថភ្លើងធម្មតា ។

រដ្ឋាភិបាលវៀតណាម សង្ឃឹមថា ខ្សែរថភ្លើងក្រោមដីនេះ នឹងជំរុញអ្នកបើកបរប្តូរមកប្រើប្រាស់ការដឹកជញ្ជូនសាធារណៈវិញ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលញាំញីទីក្រុងមួយនេះ ។

ការជិះរថភ្លើងក្រោមដី នឹងឥតគិតថ្លៃអំឡុងខែដំបូងនៃប្រតិបត្តិការ ហើយវៀតណាមគ្រោងនឹងសាងសង់រថភ្លើងក្រោមដី ៦ខ្សែបន្ថែមទៀត នៅក្នុងទីក្រុងហូឈីមិញ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm