ការធ្លាក់ព្រិលលើកដំបូងប្រចាំរដូវនៅទីក្រុង Shimla បាននាំភាពសប្បាយរីករាយដល់អ្នកស្រុក និងភ្ញៀវទេសចរ ពេលដែលផ្នែកជាច្រើននៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ជួបស្ថានភាពចុះត្រជាក់ខ្លាំងដូចជារលកត្រជាក់នាថ្ងៃចន្ទ ។
ភ្ញៀវទេសចរ សប្បាយរីករាយនឹងស្ថានភាពធ្លាក់ព្រិលសក្បុស នៅទីក្រុងតំបន់ភ្នំភាគខាងជើងមួយនេះ ដែលជាតំបន់គោលដៅទេសចរណ៍ដ៏ទាក់ទាញ ស្ថិតក្នុងរដ្ឋ Himachal Pradesh ។
ខណៈពេលនោះដែរ បឹង Dal នៅតំបន់កាស្មៀ ប្រទេសឥណ្ឌា បន្តកកដោយផ្នែក ពេលដែលសីតុណ្ហភាព ធ្លាក់ចុះខ្លាំងនៅតំបន់ភ្នំហិម៉ាឡៃ ។
ដោយឡែក តំបន់មួយចំនួននៅរដ្ឋដ៏ពេញនិយមបំផុត Uttar Pradesh របស់ប្រទេសឥណ្ឌា បានមើលឃើញស្ថានភាពចុះអ័ព្ទខ្លាំង ស្របពេលសីតុណ្ហភាពទាបខ្លាំង ។
លោក Palak គឺជាភ្ញៀវទេសចរមួយរូប និយាយថា ពួកយើងពុំបានរំពឹងថានឹងមានព្រិលធ្លាក់បែបហ្នឹងនោះទេ ហើយពួកយើងគ្រោងនឹងចាកចេញទៅកាន់ទីក្រុង Chandigarh ប៉ុន្តែក្រោយមើលឃើញព្រិលធ្លាក់បែបនេះ វាគឺជាបទពិសោធន៍មួយដែលមិនអាចកាត់ថ្លៃបាន ។
លោកបន្តថា ពួកយើងធ្លាប់ឃើញព្រិលធ្លាក់ ប៉ុន្តែព្រិលធ្លាក់ គឺជាបទពិសោធន៍ខុសប្លែកគ្នា ។ នៅទីនេះ ព្រិលធ្លាក់ខ្លាំងណាស់ ហើយពួកយើងទទួលបានភាពសប្បាយរីករាយច្រើន ។
ស្ថិតក្នុងតំបន់ត្រូពិក តំបន់ភាគច្រើននៃប្រទេសឥណ្ឌា មើលឃើញរដូវប្រាំងក្តៅខ្លាំង និងរដូវរងាសីតុណ្ហភាពធ្លាក់ចុះខ្លាំងដូចគ្នា ៕


