ស្វីសអនុម័តទណ្ឌកម្មសហភាពអឺរ៉ុបបន្ថែមទៀត លើរុស្ស៊ី និងបេឡារុស

2024/12/24 02:41:48 am        143

រដ្ឋាភិបាល នៅថ្ងៃចន្ទ (ទី២៣ ខែធ្នូ) បានឲ្យដឹងថា ប្រទេសស្វីសបានអនុម័តកញ្ចប់ទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុប (EU) លើប្រទេសរុស្ស៊ី និងបេឡារុស។ វិធានការនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពី EU បានកំណត់គោលដៅលើនាវារបស់ទីក្រុងមូស្គូ និងអង្គភាពនានារបស់ចិន ដែលត្រូវបានរកឃើញថា បានធ្វើពាណិជ្ជកម្មជាមួយយោធារុស្ស៊ី។

រដ្ឋាភិបាលស្វីសបានចុះបញ្ជីបុគ្គលចំនួន ៥៤រូប រួមជាមួយក្រុមហ៊ុន និងអង្គការចំនួន ៣០ស្ថាប័ន ដោយបានបង្កកទ្រព្យសម្បត្តិរបស់ពួកគេ គិតពីថ្ងៃទី២៤ ខែធ្នូ ហើយបានហាមឃាត់នាវាចំនួន ៥២គ្រឿងមិនឲ្យផ្តល់សេវាកម្ម។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស្វីស បានឲ្យដឹងថា៖ «មាននាវាដឹកប្រេងភាគច្រើន ដែលជាផ្នែកមួយនៃកងនាវាស្រមោលរបស់រុស្ស៊ី ហើយនាវាទាំងនោះកំពុងគេចពីការរឹតបន្តឹងតម្លៃ លើប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ី ឬដឹកជញ្ជូនទំនិញយោធា សម្រាប់ប្រទេសរុស្ស៊ី ឬគ្រាប់ធញ្ញជាតិដែលត្រូវបានលួចពីអ៊ុយក្រែន»។

បុគ្គលដែលត្រូវបានដាក់ទណ្ឌកម្ម នឹងត្រូវហាមឃាត់មិនឲ្យចូលប្រទេសស្វីសឡើយ។ ហើយស្របតាមគោលនយោបាយរបស់ EU ស្វីសក៏បានអនុម័តទណ្ឌកម្មហិរញ្ញវត្ថុ និងការធ្វើដំណើរប្រឆាំងនឹងបុគ្គលចំនួន ២៦រូប និងអង្គការចំនួន២ មកពីប្រទេសបេឡារុសផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        220
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        261
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm