ជប៉ុន​ផ្តល់​ជំនួយ​រថយន្ត​ចំនួន​ ៣៩​គ្រឿង​ ដល់​កម្ពុជា សម្រាប់​គាំទ្រ​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២

2021/11/02 01:21:11 am        286

ភ្នំពេញ៖ នៅ​ថ្ងៃនេះ ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខ​ការទូត​កម្ពុជា តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ទទួល​ជំនួយ​ជា​រថយន្ត​ចំនួន​៣៩​គ្រឿង​ពី​ភាគី​ជប៉ុន សម្រាប់​គាំទ្រ​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​២០២២​ខាងមុខ​។

​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អ​ញ្ជេ​ី​ញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល​រថយន្ត​ចំនួន​៣៩​គ្រឿង ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន ដើ​ម្ប​គាំទ្រ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​របស់​កម្ពុជា។ ក្នុង​នោះ ការផ្តល់​រថយន្ត​នេះ គឺជា ផ្នែក​មួយ​នៃ​ការផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដែលមាន​ទឹកប្រាក់​ចំនួន​បី​រយ​លាន​យ៉េន​ជប៉ុន ស្មើនឹង​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក ក្រោម​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​ប្រទេស​ជប៉ុន​។

​នាឱកាស​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា ជាមួយនឹង​វឌ្ឍនភាព​ល្អប្រសើរ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​នៅ​ទូទាំង​តំបន់​របស់​យើង កម្ពុ​ជាមាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ជា​លក្ខណៈ​ចូលរួម​ដោយផ្ទាល់ ដោយ​រក្សាបាន​នូវ​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ចំនួន​ពីរ​ធំៗ ថ្នាក់​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​កំពូល ដែលមាន​ការចូលរួម​ពី​ដៃគូ​ខាងក្រៅ និង​គណៈប្រតិភូ​ធំៗ​។​

​ឯកឧត្តម ប្រាក់ សុខុម បាន​បញ្ជាក់ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត និង​ដៃគូ​សន្ទនា​នានា រួមទាំង​ប្រទេស​ជប៉ុន​ផងដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​នៅក្នុង​តំបន់​របស់​យើង​។

​ឯកឧត្តម ប្រាក់ សុខុន បាន​គូស​បញ្ជាក់ទៀតថា មាន​បញ្ហា​បន្ទាន់​ជាច្រើន​នៅ​ចំពោះមុខ​យើង ដូច​ជាការ​សម្រប​ខ្លួន​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ និង​ការ​ស្តារឡើងវិញ​ពី​ផលប៉ះពាល់​សង្គម​និង​សេដ្ឋកិច្ច អស្ថិរភាព​ការអភិវឌ្ឍ និង​ការប្រែប្រួល​អាកាសធាតុ ដែល​អាស៊ាន ជប៉ុន និង​ដៃគូ​អាស៊ាន​ផ្សេងទៀត អាចធ្វើ​ការរួម​គ្នា​ដើម្បី​ដោះស្រាយ តាមរយៈ​យន្តការ​នានា​ដឹកនាំ​ដោយ​អាស៊ាន និង​នៅក្នុង​ក្របខ័ណ្ឌ​តំបន់​ផ្សេងទៀត​។​

​នៅសល់​ពេល​២​ខែ​គត់ គិត​ចាប់ពី​ឥឡូវ​ទៅ ដែល​កម្ពុជា​នឹង​ចាប់ផ្តើម​អាណត្តិ​ជា​ផ្លូវការ​របស់ខ្លួន ដើម្បី ដឹកនាំ​ដំណើរការ​របស់​អាស៊ាន​ជា​លើក​ទី​៣ ចាប់តាំងពី​កម្ពុជា​បាន​ចូលរួម​ជាមួយ​អង្គការ​តំបន់​នេះ​នៅ​ឆ្នាំ​១៩៩៩​។ គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ឱកាស​ទទួល​ញ​ញួ​រ​របស់​ប្រធាន​អាស៊ាន​ពី​ព្រះ​ចៅ​ស៊ុ​លត​ង់ នៃ​ប្រទេស​ព្រុយ​ណេ កាល​ពីស​ប្តា​ណ៍​មុន បានប្រកាស​អំពី​មូលបទ ឆ្នាំ​២០២២ អាស៊ាន​រួមគ្នា​ធ្វើ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា ហើយ​បំណងប្រាថ្នា​ក្រោម​មូលបទ​នេះ គឺ​ដើម្បី​កៀរគរ​សាមគ្គីភាព​របស់​អាស៊ាន ជា​គ្រួសារ​រួបរួម​មួយ​នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​ជា​យុទ្ធសាស្ត្រ ដែល​កំពុង​ប្រឈម​ជាមួយ​តំបន់​របស់​យើង​៕ អត្ថបទ៖ ​សេក ឧ​ត្ត​ម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm