ភាគីនានា៖ ភាពខុសគ្នា មានកាន់តែតិចទៅៗ ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ពិបាកយល់ នៅហ្កាហ្សា

2024/12/24 03:19:30 am        183


យោងតាមការកត់សម្គាល់របស់មន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅថ្ងៃចន្ទ (ទី២៣ ខែធ្នូ) នេះ បានឲ្យដឹងថា ការយល់ឃើញមិនស្របគ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជុំវិញបទឈប់បាញ់ដែលអាចកើតមាន នៅតំបន់ហ្កាហ្សា បានមានកាន់តែតិចទៅៗ ទោះបីជាការខ្វែងគំនិតគ្នាសំខាន់ៗ មិនទាន់ត្រូវបានដោះស្រាយក៏ដោយ។

ការប៉ុនប៉ងដោយអ្នកសម្រុះសម្រួលអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងបរទេស មានសន្ទុះយ៉ាងខ្លាំងក្លា ក្នុងខែនេះ បើទោះបីជាមិនទាន់មានននូវការទម្លាយភាពទាល់ច្រកណាមួយនៅឡើយក៏ដោយ។

មន្ត្រីប៉ាឡេស្ទីនម្នាក់ដែលស្និទ្ធនឹងការចរចានេះ បានប្រាប់ថា ទោះបីជាចំណុចជាប់គាំងមួយចំនួន ត្រូវបានដោះស្រាយក៏ដោយ ក៏អត្តសញ្ញាណអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលត្រូវដោះលែងដោយអ៊ីស្រាអែល ជាថ្នូរនឹងចំណាប់ថ្នូរ មិនទាន់ត្រូវបានព្រមព្រៀងគ្នានៅឡើយទេ រួមជាមួយនឹងការដាក់ពង្រាយទាហានអ៊ីស្រាអែលយ៉ាងជាក់លាក់ នៅតំបន់ហ្កាហ្សាផងដែរ។

ការលើកឡើងរបស់លោកនេះ ត្រូវគ្នានឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីទទួលបន្ទុកជនភៀសខ្លួនអ៊ីស្រាអែល លោក Amichai Chikli ដែលបាននិយាយថា បញ្ហាទាំង២ នៅតែស្ថិតក្នុងដំណើរការចរចា។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ភាគីទាំង២ ខិតទៅជិតការសម្រេចបាននូវកិច្ចព្រមព្រៀងជាងពេលណាៗទាំងអស់ ក្នុងរយៈពេលជាច្រើនខែមកនេះ។

គួរបញ្ជាក់ថា រយៈពេលនៃបទឈប់បាញ់ គឺជាចំណុចជាប់គាំងសំខាន់ នៅក្នុងដំណើរការចរចាមិនជោគជ័យជាច្រើនជុំ។ ក្រុមហាម៉ាសចង់បញ្ចប់សង្គ្រាមតែម្ដង ខណៈដែលអ៊ីស្រាអែលចង់បញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាជាមុនសិន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm