ប្រជាពលរដ្ឋក្រីក្រឃុំពេជ្រចង្វា ស្រុកបរិបូណ៌៥០គ្រួសារ បានទទួលអំណោយពីក្រុមការងារគណបក្សប្រជាជន

2024/12/24 04:31:19 pm        167


កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ រស់នៅក្នុងឃុំពេជ្រចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានទទួលអំណោយពីសម្តេចមហាមន្ត្រី គុយ សុផល អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកបរិបូណ៌ និងឯកឧត្តម លោក លោកស្រីជាក្រុមការងារគណបក្ស ។ ប្រជាពលរដ្ឋទាំង៥០គ្រួសារសប្បាយចិត្ត និងបានថ្លែងអំណរគុណដល់សម្តេច និងក្រុមការងារដែលតែងតែយកចិត្តទុកដាក់ចុះជួបសួរសុខទុក និងជួយប្រជាពលរដ្ឋតាមមូលដ្ឋានបែបនេះ។

 ប្រជាពលរដ្ឋបានអោយដឹងថា៖ ពួកគាត់ពិតជាអរគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងបានជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ មិនប្រកាន់និន្នាការនយោបាយ។ នៅរសៀលថ្ងៃនេះ សម្តេចមហាមន្ត្រី គុយ សុផល និងក្រុមការងារគណបក្សប្រជាជន បានចុះមកដល់មូលដ្ឋានឃុំពេជ្រចង្វា និងបាននាំយកមកនូវអំណោយ និងថវិកាមួយចំនួនជួយដល់សុខទុក្ខប្រជាពលរដ្ឋក្រីក្រ។

 នាឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការសង្គ្រោះជាតិ ប្រជាជនចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ព្រមទាំងនាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិល្បីរន្ទឺនៅក្នុងតំបន់ និងនៅលើសកលលោក។ គណបក្សប្រជាជនកម្ពុជានឹងបន្តដើរតួនាទីស្នូលយ៉ាងសំខាន់នេះក្នុងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ដែលកម្ពុជារកបានដោយពិបាកនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស ដើម្បីផ្តល់ឱកាសពេញលេញដល់ជាតិ និងប្រជាជនកម្ពុជាក្នុងការបន្តអភិវឌ្ឍជាតិឱ្យរីកចម្រើនកាន់តែខ្លាំងថែមទៀត។ កម្ពុជាដែលបានចាកចេញពីប្រទេសក្រីក្រតោកយ៉ាកមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងបន្តអភិវឌ្ឍខ្លួនជាប្រទេសមានចំណូលមធ្យម ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        219
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm