លោក Zelenskiy ចាត់ទុក ការពឹងផ្អែកលើរុស្ស៊ី របស់ប្រទេសស្លូវ៉ាគី ថាជា «បញ្ហាសន្តិសុខធំ» សម្រាប់អឺរ៉ុប

2024/12/24 05:54:12 pm        299

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ បានរិះគន់នូវអ្វីដែលលោកហៅថា គ្មានឆន្ទះពិតប្រាកដរបស់លោក Robert Fico នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគី ដើម្បីបញ្ចប់ការពឹងផ្អែករបស់ប្រទេសលោក លើធនធានធម្មជាតិរបស់រុស្ស៊ីថា ជា «បញ្ហាសន្តិសុខដ៏ធំ» សម្រាប់អឺរ៉ុប និងប្រទេសស្លូវ៉ាគី។

លោក Zelenskiy បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពី លោក Fico បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ទី២២ ខែ ធ្នូ។

លោក Fico បាននិយាយថា ជំនួបនេះ គឺដើម្បីឆ្លើយតបទៅនឹងការពិភាក្សាជាមួយ លោក Zelenskiy ដែលលោកបានចោទប្រកាន់ពីការប្រឆាំងទៅនឹងការបញ្ជូនឧស្ម័នឆ្លងកាត់ប្រទេសអ៊ុយក្រែន ទៅកាន់ប្រទេសរបស់លោក។

អ៊ុយក្រែន បាននិយាយដដែលៗថា ខ្លួននឹងមិនបន្តកិច្ចព្រមព្រៀងបញ្ជូនឧស្ម័នពីប្រទេសរុស្ស៊ីទៅកាន់អឺរ៉ុប ដែលនឹងផុតកំណត់នៅថ្ងៃទី១ ខែមករា នោះទេ។ ការទូទាត់ប្រាក់សម្រាប់ឧស្ម័ន បានជួយរុស្ស៊ីឱ្យធ្វើសង្រ្គាមរយៈពេលជិតបីឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។

លំហូរឧស្ម័នតាមរយៈប្រទេសអ៊ុយក្រែន មានចំនួនប្រហែលពាក់កណ្តាលនៃការនាំចេញឧស្ម័នតាមបំពង់បង្ហូរប្រេងសរុបរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុប។

ប្រទេសស្លូវ៉ាគី អ៊ីតាលី អូទ្រីស និងសាធារណៈរដ្ឋឆែក នឹងរងផលប៉ះពាល់ខ្លាំងបំផុតប្រសិនបើកិច្ចសន្យានេះត្រូវបញ្ចប់។

លោក Fico និយាយកាលពីថ្ងៃអាទិត្យថា លោកពូទីន បានបញ្ជាក់ពីឆន្ទៈរបស់រុស្ស៊ីក្នុងការបន្តផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសស្លូវ៉ាគី។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm