ប្រទេសកាតា និងហ្ស៊កដានី ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយស្តារប្រទេសស៊ីរីឡើងវិញ

2024/12/24 06:39:32 pm        212

មេដឹកនាំប្រទេសស៊ីរី លោក Ahmed al-Sharaa បាននិយាយបន្ទាប់ពីជួបជាមួយមន្ត្រីជាន់ខ្ពស់ប្រទេសកាតា នៅទីក្រុងដាម៉ាសកាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ថា ប្រទេសកាតា បានត្រៀមលក្ខណៈក្នុងការវិនិយោគលើវិស័យថាមពល និងកំពង់ផែរបស់ប្រទេសស៊ីរី ខណៈរដ្ឋបាលថ្មីរបស់លោក បានពង្រីកទំនាក់ទំនងជាមួយបណ្តារដ្ឋអារ៉ាប់។

លោក Sharaa ក៏បានទទួលរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman al-Safadi ជារដ្ឋមន្ត្រីការបរទេសអារ៉ាប់ដំបូងគេ ដែលបានមកធ្វើទស្សនកិច្ចនៅទីក្រុងដាម៉ាស ចាប់តាំងពីក្រុម Hayat Tahrir al-Sham (HTS) បានផ្តួលរំលំ លោក Bashar al-Assad កាលពីពីរសប្តាហ៍មុន។

លោក Safadi បាននិយាយថា ប្រទេសហ្ស៊កដានី បានត្រៀមរួចជាស្រេចដើម្បីជួយស្តារប្រទេសស៊ីរីឡើងវិញ។

ជំនួបនេះ បានពង្រីកទំនាក់ទំនងផ្នែកការទូតបន្ថែមទៀតនៃរដ្ឋបាលថ្មី ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីក្រុម HTS របស់លោក Sharaa ជាអតីតសាខារបស់ក្រុមអាល់កៃដា បានដឹកនាំការវាយលុករបស់ក្រុមឧទ្ទាម ផ្តួលរំលំលោក Assad បន្ទាប់ពីសង្គ្រាមរយៈពេលជាង១៣ឆ្នាំ។

រដ្ឋមន្ត្រីការបរទេសកាតា លោក Mohammed Al-Khulaifi បានជិះយន្តហោះទៅកាន់ទីក្រុង ដាម៉ាស កាលពីថ្ងៃចន្ទ តាមជើងហោះហើរ Qatar Airways ជាលើកដំបូង ចាប់តាំងពីលោក Assad ត្រូវបានផ្តួលរំលំ។

លោក Sharaa និយាយថា ភាគីប្រទេសកាតា បានបង្ហាញពីការត្រៀមខ្លួន សម្រាប់ការវិនិយោគយ៉ាងទូលំទូលាយនៅក្នុងប្រទេសស៊ីរីក្នុងវិស័យជាច្រើន ដែលក្នុងចំណោមនេះ មានទាំងវិស័យថាមពល ដែលពួកគេមានបទពិសោធន៍ដ៏អស្ចារ្យ និងស្តារឡើងវិញកំពង់ផែ និងអាកាសយានដ្ឋាន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        84
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm