ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលប្រទេសស៊ូដង់ ជំរុញឱ្យ UN បញ្ឈប់លំហូរអាវុធ ចូលទៅក្នុងតំបន់ Darfur

2024/12/24 06:43:15 pm        271

ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលរបស់ប្រទេសស៊ូដង់ លោក Abdel Fattah Al-Burhan កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការដើម្បីធានាបានការអនុវត្តន៍សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការបញ្ឈប់ការនាំចូលអាវុធទៅក្នុងតំបន់ Darfur នៅភាគខាងលិចប្រទេសស៊ូដង់ និងការវាយប្រហារលើទីក្រុង El Faher ។

លោក Burhan ដែលជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ផងដែរនោះ បាននិយាយនៅពេលលោកជួបជាមួយបេសកជនរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ លោក Ramtane Lamamra នៅទីក្រុង Port Sudan ភាគខាងកើត។

លោក Al-Burhan បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសស៊ូដង់ ដើម្បីធ្វើការជាមួយអង្គការសហប្រជាជាតិក្នុងការបង្កើតចក្ខុវិស័យរួមសម្រាប់ការងារនាពេលអនាគតលើគ្រប់វិស័យ ព្រមទាំងការការពារជនស៊ីវិល ដោយជំរុញឱ្យស្ថាប័ន និងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) និង ថ្កោលទោសការបំពានរបស់ក្រុមនេះ។

បេសកជនអង្គការសហប្រជាជាតិ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ជំនួបនេះ បានពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសស៊ូដង់។ លោក Lamamra និយាយថា ក្នុងអំឡុងជំនួប លោកបានបញ្ជាក់ថា អង្គការសហប្រជាជាតិ ចូលរួមនិងលើកទឹកចិត្តឱ្យមានដំណោះស្រាយដែលត្រូវចរចារចំពោះវិបត្តិនៅក្នុងប្រទេសស៊ូដង់។

លោកនិយាយថា សង្រ្គាមដែលបានអូសបន្លាយពេលជិតពីរឆ្នាំមកនេះ បានបណ្តាលឲ្យមានជនរងគ្រោះជាច្រើននាក់។ អង្គការសហប្រជាជាតិ និងស្ថាប័នជាច្រើនរបស់ខ្លួន បានត្រៀមក្នុងការសហការបន្ថែមទៀតជាមួយប្រទេសស៊ូដង់ ដើម្បីឈានដល់ដំណោះស្រាយចំពោះវិបត្តិនៅស៊ូដង់ និងបញ្ឈប់ទុក្ខលំបាករបស់ប្រជាជនស៊ូដង់។

យោងតាមការប៉ាន់ស្មានចុងក្រោយរបស់អង្គការអន្តរជាតិបានឲ្យដឹងថា ជម្លោះដ៏បង្ហូរឈាមនេះ បានបណ្តាលឱ្យមនុស្សស្លាប់ជាង ២៨.៧០០នាក់ និងមនុស្សជាង១៤លាននាក់ បានភៀសខ្លួនចេញ មិនថានៅខាងក្នុង និងក្រៅប្រទេសស៊ូដង់នោះទេ ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        12
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        13
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm