អ៊ីស្រាអែល បន្តសកម្មភាពយោធានៅតំបន់ហ្កាហ្សា ខណៈកិច្ចចរចាបទឈប់បាញ់មានសន្ទុះ

2024/12/24 06:55:36 pm        296

យោធាអ៊ីស្រាអែល បានបន្តប្រតិបត្តិការសឹកយ៉ាងបង្ហូរឈាមរបស់ខ្លួនលើដែនដីហ្កាហ្សា កាលពីថ្ងៃចន្ទ (២៣ ធ្នូ) ស្របពេលមានរបាយការណ៍បង្ហាញពីសន្ទុះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងកិច្ចចរចាបទឈប់បាញ់ដែលពិភពលោកទន្ទឹងរង់ចាំ។

ក្រសួងសុខាភិបាលហ្កាហ្សា បានរាយការណ៍ថា សកម្មភាពយោធាអ៊ីស្រាអែល បណ្តាលឱ្យមានការសម្លាប់រង្គាលចំនួន ៥លើកក្នុងពេល ២៤ ម៉ោងកន្លងទៅនោះ ដោយមនុស្ស ៥៨ នាក់ស្លាប់ និង ៨៦នាក់រងរបួស។ ចំនួនអ្នកស្លាប់ពីការវាយលុករបស់អ៊ីស្រាអែល គិតត្រឹមថ្ងៃចន្ទ ២៣ ធ្នូ បានឡើងដល់ ៤៥.៣១៧នាក់ និងជាង ១០៧.០០០នាក់របួស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។៊

កាសែតអ៊ីស្រាអែល Haaretz បានរាយការណ៍ថា ប្រហែល ៧០% នៃលំនៅឋាន និងអគារនៅក្នុងជំរំ Jabalia ភាគខាងជើងហ្កាហ្សា ត្រូវបានបំផ្លាញប្រែក្លាយជាអ្វីដែលពួកគេពិពណ៌នាថាជា "វាលរហោឋាន"។ ដោយធ្លាប់ជាតំបន់ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតក្នុងពិភពលោក ពេលនេះជំរំ Jabalia ត្រូវបានទុកចោលក្នុងគំនរបាក់បែក។

នៅលើសមរភូមិ កងពលតូច Al-Qassam របស់ក្រុមហាម៉ាស រាយការណ៍ថា ពួកគេបានកំណត់គោលដៅលើកងកម្លាំងអ៊ីស្រាអែល នៅខាងក្នុងអគារមួយជិតផ្លូវប្រសព្វ Abu Sharkh ភាគខាងជើងហ្កាហ្សា ដោយបានសម្លាប់ទាហានអ៊ីស្រាអែលជាច្រើននាក់ និងបានរំដោះជនជាតិប៉ាឡេស្ទីនមួយចំនួនដែលឃុំខ្លួននៅខាងក្នុងអគារនោះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm