សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ទាមទារនូវវត្តមានការចរាចររូបិយវត្ថុជាតិកាន់តែខ្លាំងក្លា

2024/12/24 07:19:00 pm        268

អាជ្ញាធរខេត្តមណ្ឌលគីរី ថ្លែងថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច អាចប្រព្រឹត្តទៅបាន ទាមទារ​នូវ​វត្តមាន​រូបិយវត្ថុជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិត​កម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។

ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តមណ្ឌលគីរី លើកឡើងនៅក្នុង សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី “ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចឃ្យូអរ” នៅខេត្តមណ្ឌលគីរី ថ្ងៃទី ២៣ ខែធ្នូ ម្សិល​មិញ​ថា បច្ចុប្បន្នខេត្តមណ្ឌលគិរីមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១៤ គ្រឹះស្ថាន ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ និងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍខេត្ត តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុរួមមាន៖ សេវា ឥណទាន សន្សំ និងទូទាត់ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ខេត្ត​មណ្ឌលគីរី។ ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម អាចប្រព្រឹត្តទៅបាន ទាមទារ​នូវ​វត្តមាន​រូបិយវត្ថុជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាព វិនិយោគ ផលិតកម្ម និង​ពាណិជ្ជកម្ម, មិនត្រឹមតែប៉ុណ្ណោះប្រទេសនីមួយៗតែងតែមានរូបិយវត្ថុជាតិរបស់ខ្លួន ដែល​តំណាង​ឱ្យ​អត្តសញ្ញាណជាតិ ដូចនេះការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ គឺប្រៀប​បាន​នឹង​ការ​រក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្ត្រ និងវ ប្បធម៌កម្ពុជាដល់អ្នកជំនាន់ក្រោយ និង​ទេសចរបរទេស អាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិ តែមួយ។

ជុំវិញប្រាក់រៀលនេះ, ឯកឧត្តម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ បណ្តារោងចក្រ សហគ្រាស ស្ថាប័នទាំងអស់នៅ ទូទាំងខេត្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តចូល​រួម​ប្រើ​ប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​កាន់តែទូលំទូលាយ ដើម្បីចូលរួមរក្សាបានលំនឹង តម្លៃប្រាក់រៀលឱ្យបានល្អ និងមាន​ស្ថេរភាព​ក្នុង​សេដ្ឋកិច្ច។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងថា ដើម្បីឱ្យសេដ្ឋកិច្ច​កម្ពុជា​រឹងមាំ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេស​ចាប់​តាំង​ពី​ដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងនោះក៏មានគោលនយោបាយលើក កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយ​កម្ពុជា​ទទួល​បាន​សុខ សន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទាក់ទិនប្រាក់រៀលនេះដែរ, ឯកឧត្តមទេសាភិបាលរង សង្ឃឹមថា តាមរយៈ​នៃ​ការ​ផ្សព្វ​ផ្សាយ​ខាង​លើ, ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាពិសេសប្អូនៗសិស្សានុសិស្សទាំងអស់ នឹងជួយ​ផ្សព្វ​ផ្សាយ​បន្តអំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលដើម្បីឱ្យ ការយល់ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​រូបិយវត្ថុជាតិយើងកាន់តែទូលំទូលាយ ដែលនឹងលើកកម្ពស់មោទនភាពជាតិយើង និងរួម​ចំណែក​ អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm