សមាគមអ្នកវិនិយោគកម្ពុជា៖ ចិនជាទីផ្សារធំជាងគេក្នុងការនាំចេញទំនិញស្ទើរគ្រប់វិស័យ

2024/12/24 07:44:47 pm        348

ក្រុមហ៊ុន សហគ្រាសចិន ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា មានចំនួនសរុបជិត ៣​ពាន់​ក្រុមហ៊ុន កើនឡើងជាង ២០% ។ រីឯទំហំពាណិជ្ជកម្មទ្វេរភាគីសម្រេចបានសរុបជាង ១៣​ពាន់​លាន​ដុល្លាអាម៉េរិក កើនឡើងជាង ២៤% ។ នេះបើគិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម គិតក្នុងរយៈពេលដូចគ្នាខាងលើនេះ និយាយ​ចំពោះ​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិន សម្រេចបានចំនួន ១,៦០៧លានដុល្លារអាម៉េរិក កើនឡើងជាង ២២% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣។ ក្រៅពីនេះ កម្ពុ​ជា​មាន​ជំនួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមកពីរដ្ឋបាលខេត្ត និងប្រតិភូមក​ពី​វិស័យ​ឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យលទ្ធភាព ក្នុងការទាក់​ទាញ​ធុរជន​ពី​តំបន់​នោះ​មកធ្វើធុរកិច្ចនៅកម្ពុជា និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា សម្រាប់​អតិថិជន​ក្នុងតំបន់ និងជំរាបជូនពីគោលនយោបាយ ឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅ​បង្កើនកិច្ចសហប្រតិបត្តិការទ្វេរភាគីឱ្យកាន់តែប្រសើរឡើង។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា “ទីផ្សារចិន គឺជាទីផ្សារដែលធំជាងគេ ដែលអាចគិត​បាន​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា ក្រៅពីអ៊ឺរ៉ុប និងអាម៉េរិកគឺជឿជាក់ថា ទីផ្សារចិននេះគឺជាទីផ្សារធំមែនទែន ហើយ​យើង​ជឿជាក់​ដោយ​សារ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​កន្លង​មក​បាន​ចុះ​មក​ទស្សន​កិច្ច​ក៏​ដូច​ជា​ធ្វើ​ការ​សិក្សា​ទីផ្សារដើម្បីរកឱកាសវិនិយោគនៅប្រទេសកម្ពុជា”។

បើតាមលោក លី ឃុនថៃ កន្លងមកខាងសមាគមស្បែក សមាគមផលិតផលធ្វើដំណើរ ក៏​ដូចជា​សហព័ន្ធអ្នកវិនិយោគកម្ពុជា ក៏តែងតែឆ្លៀតឱកាសធ្វើដំណើរទៅបរទេសដើម្បីធ្វើការផ្សព្វផ្សាយ ទាក់​ទាញអ្នកវិនិយោគ ដូចសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តែងតែទៅ​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេសមកវិនិយោគនៅកម្ពុជា ហើយសមាគមក៏​តែងតែ​ធ្វើ​សកម្មភាព​នេះ​ជា​បន្ត​បន្ទាប់​ផង​ដែរ​។

សូមជំរាបជូនថា កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមអតីតនិស្សិតមកពីសាកលវីទ្យាល័យអាស៊ី អឺរ៉ុប និងក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ចំនួនប្រមាណ ១,៣០០នាក់ បានជួប​ជុំ​អាហារ​សាមគ្គី ដើម្បីបង្កើតការជួបជុំគ្នារំឭកអនុស្សាវរីយ៍អំឡុងពេលនិស្សិតសិក្សា ថែមទាំ​ង​បាន​ចែក​រំលែក​បទ​ពិសោធន៍ការងារល្អៗ ដែលបានជួបប្រទះកន្លងមក ពង្រីកនិង​ពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​គ្នា​នឹងគ្នាដើម្បីកិច្ចសហការកាន់តែជិតស្និត និងការអភិវឌ្ឍអាជីពបន្ថែមទៀត៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm