សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ រំពឹងថា នឹងមានកំណើនខ្ពស់ជាងឆ្នាំកន្លងមក

2024/12/24 07:51:46 pm        406

កម្ពុជានៅឆ្នាំ២០២៥ និងរយៈពេលមធ្យមទៅមុខ គឺជាដំណាក់កាលដែលបន្តដំណើរលើមាគ៌ា ស្ដារ និងជំរុញកំណើនឡើងវិញ និងរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយ ត្រូវបានព្យាករ ក្នុងរង្វង់ ៦,៣ ភាគរយ និងជាមធ្យម ៦,៦ ភាគរយ សម្រាប់ឆ្នាំ ២០២៦-២០២៧។

តាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ២០២៥-២០២៧ របស់រាជរដ្ឋាភិបាល, ការ​រៀប​ចំ​ក្របខ័ណ្ឌហិរញ្ញវត្ថុ សាធារណៈនេះ ត្រូវបានធ្វើឡើងក្រោមទម្រង់ ៣ ឆ្នាំរំកិល ដែល​ក្នុង​នោះ​ពិតានថវិកាជាក់លាក់ឆ្នាំ ២០២៥ (ដែលជាឆ្នាំទី១) នឹងជា ផ្នែកមួយ​នៃកា​រ​រៀប​ចំ​ច្បាប់​ថវិ​កា​ឆ្នាំ២០២៥, ខណៈដែលចំណោលសម្រាប់ឆ្នាំ ២០២៦ (ឆ្នាំទី២) និងឆ្នាំ ២០២៧ (ឆ្នាំទី៣) នឹងអាចត្រូវបានកែតម្រូវនៅឆ្នាំបន្តបន្ទាប់ ដើម្បីឱ្យស្របទៅតាមការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ចក្នុងស្រុក និងបរិយាកាសសេដ្ឋ កិច្ចខាងក្រៅ ។ ក្របខ័ណ្ឌនេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​ការ​រៀបចំនូវ “ក្របខ័ណ្ឌថវិការយៈពេលមធ្យម ២០២៥-២០២៧» និង «សេចក្តីព្រាង​ច្បាប់​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥» ។

ជាការគិតគូរ, ឆ្នាំ ២០២៥ និងរយៈពេលមធ្យមទៅមុខ គឺជាដំណាក់កាលដែលកម្ពុជា​បន្ត​ដំណើរ​លើ​មាគ៌ា​ស្ដារ និងជំរុញ កំណើនឡើងវិញ បន្ទាប់ពីទទួលរង​ការ​ប៉ះ​ទង្គិច​ផ្ទួនៗ​ពី​វិបត្តិបន្ត​បន្ទាប់​ក្នុង​ឆ្នាំ​កន្លងមក, ប៉ុន្តែកំណើនមិនទាន់ស្ថិតលើគន្លងសក្តានុពល នៅឡើយ; ខណៈស្ថាន​ភាព​នយោបាយ​, សេដ្ឋកិច្ច និងសង្គម, ទាំងសកល, តំបន់, និងក្នុងស្រុក, ត្រូវបានរំពឹងទុកថា នឹង​កាន់​តែ​មាន ភាពប្រសើរឡើង ។ ក្នុងដំណាក់កាលនេះ, ការវាយតម្លៃទស្សនវិស័យសេដ្ឋកិច្ច ស្ថិត​ក្រោម​សម្មតិកម្មថា ស្ថានភាពសង្គម-សេដ្ឋកិច្ច នៃ ប្រទេសជាដៃគូសំខាន់របស់កម្ពុជា នឹង​វិវត្ត​កាន់​តែ​វិជ្ជមាន ហើយភាពតានតឹងគោលនយោបាយ និងវិបត្តិនានា នឹងមានភាពធូរស្បើយ ដែល​នឹង​ជះ​ឥទ្ធិពលល្អ មកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ស្របពេល​ចលនការ​នៃ​ការកែទម្រង់ស៊ីជម្រៅ ក្នុងប្រទេស នឹងបន្តហុចផលជាផ្លែផ្កា និង​រួម​ចំណែក​ជា​វិជ្ជមាន ដល់ដំណើរការអភិវឌ្ឍន៍ជារួម ។

ក្រោមសម្មតិកម្មនេះ, កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករក្នុងរង្វង់ ៦,៣ ភាគរយ សម្រាប់ ២០២៥ និងជាមធ្យម ៦,៦ ភាគរយ សម្រាប់ឆ្នាំ ២០២៦-២០២៧ ។ យ៉ាងណាមិញ, ហានិភ័យ និង​ភាពមិនប្រាកដប្រជា, ទាំងក្នុងក្របខណ្ឌសកល, តំបន់, និងក្នុងស្រុក, នៅតែអាច​មាន​លទ្ធភាព​កើតឡើងខ្ពស់ ដែលនឹងធ្វើឱ្យសម្មតិកម្មខាងលើ អាចមិនប្រែក្លាយជាតថភាពជាក់ស្ដែង, និងផ្លាស់ប្ដូរនូវក្របខ័ណ្ឌដែលបានរៀបចំនេះ។

ជុំវិញបញ្ហានេះដែរ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​រាជ​បណ្ឌិតសភាកម្ពុជា លើក ឡើងថា ជុំវិញបញ្ហាសេដ្ឋកិច្ច កម្ពុជានឹងអាច​សម្រេច​បាន​តាម​គ្រោង​ទុក ខណៈបច្ចុប្បន្នបន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បានទម្លាក់អត្រាការប្រាក់នោះ ភាព​នៃ​ការតានតឹងសេដ្ឋកិច្ចជាសកលមានការប្រែប្រួលជាបណ្តើរៗ ក្នុងនោះបញ្ហាអតិផរណា ជា​ពិសេស​ថ្លៃ​មុខទំនិញលើទីផ្សារ នឹងអាចធ្លាក់មកក្នុងកម្រិតល្អប្រសើរវិញផងដែរ ។ ចំណែក​ការ​នាំ​ចេញ​វិញ, កម្ពុជាបានកំពុងនាំ ចេញមានកំណើនល្អប្រសើរ ក្នុងនោះខណៈ​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក ត្រូវរំពឹងនឹងធូរស្រាលមកវិញ នឹងធ្វើឱ្យប្រទេស ដែលជាដៃគូនាំ​ចេញ​ទំនិញ​កម្ពុជា នឹងងើបឡើងវិញ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជាកាន់តែច្រើន ។ ក្រៅពីនេះ នៅ​ក្នុង​ឆ្នាំ២០២៥ ខាងមុខ កម្ពុជាក៏រំពឹងថា នឹងស្រូបយកភ្ញៀវទេសចរណ៍បរទេសបានកាន់តែច្រើន គាំទ្រ​ដល់សកម្មភាពអាជីវកម្មបម្រើ ទេសចរ អាចបង្កើតការងារ និងប្រាក់ចំណូលបន្ថែមផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        80
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm