ក្រសួងទេសចរណ៍ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣ ដល់ខេត្តកំពង់ឆ្នាំង ដើម្បីអោយយុវជនគ្រួសារក្រីក្រមានការងារធ្វើ

2024/12/24 08:20:59 pm        67

កំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១០២៤នេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣រយៈពេល៤ឆ្នាំ (២០២៤-២០២៨) ដើម្បីអោយយុវជនគ្រួសារក្រីក្រមានការងារធ្វើសម្រាប់ខេត្តកំពង់ឆ្នាំង ។ កម្មវិធីនេះបានធ្វើឡើងក្រោមកអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និង លោក យិន សាវ៉េន អភិរបាលរងខេត្តកំពង់ឆ្នាំង រួមនិងមានការអញ្ជើញចូលរួមពីសណាក់ ប្រតិ្តករទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកាបានសំដែងនូវអំណរគុណ ដល់អង្គការ ស្វីសខន់ថាក់ Swiss contact ដែលបានសហការយ៉ាងជិតស្និតជាមួយក្រសួងទេសចរណ៍ក្នុងការគាំទ្រលើកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា (HoKa) ដែលកន្លងមកកម្មវិធីបណ្តុះបណ្តាលនេះបានធ្វើការបណ្តុះបណ្តាល អ្នកជំនាញទេសចរណ៍ នៅតាមខេត្តគោលដៅនៃគម្រោង។ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ធ្វើដោយឥតគិតថ្លៃ ដើម្បីអោយយុវជនក្រីក្រមកពីគ្រួសារងាយរងគ្រោះ អ្នកជំនាញកម្រិតទាប សហគមន៍ទេសចរណ៍ បានដាក់ពាក្យចូលរៀនជំនាញនេះ មានការងារធ្វើ មានប្រាក់ចំណូល និងអ្នកប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ ពង្រឹងបាននូវគុណភាពសេវាកម្មឲ្យបានកាន់តែល្អប្រសើរ ។ ដូចនេះចាប់ពីពេលនេះទៅ មន្ទីរទេសចរណ៍ត្រូវរៀបចំផែនការក្នុងការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍ ដល់អ្នកជំនាញដល់យុវជនក្រីក្រមកពីគ្រួសារងាយរងគ្រោះ និងប្រតិបត្តិករ បានសិក្សាររៀនសូត្រកាន់តែច្រើន ក្រោមការគាំទ្រអង្គការដៃគូរ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានឲ្យដឹងថា៖ ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣នៅខេត្តកំពង់ឆ្នាំងនាពេលនេះ ក្នុងគោលដៅគម្រោងសម្រាប់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនេះ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត ឲ្យបានកាន់ល្អប្រសើរតាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់យុវជនក្រីក្រ បុគ្គលិក ប្រតិបត្តិករទេសចរណ៍ ដែលគម្រោងមានរយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២៤នេះរហូតដល់ឆ្នាំ២០២៨ ដោយធ្វើកការបណ្តុះបណ្តាល លើជំនាញទេសចរណ៍ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងជំនាញឆុងកាហ្វេជាដើម ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        117
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm