កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែល​កំពុង​រង​គ្រោះថ្នាក់​ជិតផុតពូជនៅលើពិភពលោក

2024/12/24 08:38:53 pm        210

បច្ចុប្បន្ននេះ ប្រភេទសត្វក្តាន់នេះត្រូវបានចាត់ទុកជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ នៅ​ក្នុង​បញ្ជី​ក្រហមនៃអង្គការសហភាពអន្តរជាតិសម្រាប់ការពារធម្មជាតិIUCN។ សត្វក្តាន់​មាន​វត្តមាន​នៅ​ក្នុង​ប្រទេសកម្ពុជាប្រមាណ១០០ក្បាល នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃខេត្ត​ក្រចេះ និងនៅតាមតំបន់ការពារធម្មជាតិ មួយចំនួនទៀតមាននៅក្នុងភូមិសាស្រ្តខេត្តកោះកុង។

ដើម្បីពង្រឹងការគ្រប់គ្រងនិងស្តារប្រភេទសត្វក្តាន់ តំណាងសហគមន៍តំបន់ការពារធម្មជាតិ អាជ្ញាធរ​មូលដ្ឋាន មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធនានា បានជួបពិភាក្សាគ្នា លើ​សេចក្តី​ព្រាង​ផែន​ការ​សកម្ម​ភាព​ សម្រាប់ពង្រឹងការអភិរក្ស និងស្តារសត្វក្តាន់ឆ្នាំ ឆ្នាំ ២០២៥-២០៣៥ នៅ​ក្នុង​ប្រទេស​កម្ពុជា​» នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានលើកឡើងថា ការ​រៀបចំ​ផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់នេះ គឺស្របទៅ​នឹង​គោលដៅ​របស់​យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដែលជាផែនការ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​វែង​ក្នុង​ការការពារប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ និងជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​ប្រទេស​កម្ពុជា និងពិភពលោក។

មន្រ្តីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន បានឱ្យដឹងដែរថា ផែនការ​ការ​សកម្មភាព​នេះ​ក៏​ស្រប​ទៅ​នឹង​ផែ​ន​ការ​យុទ្ធសាស្រ្តជាតិសម្រាប់ជីវៈចម្រុះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញា​ចិត្ត​ការ​ការពារ​ធន​ធាន​ជីវៈ​ចម្រុះ ដូចជា ប្រភេទសត្វក្តាន់ និងទីជម្រករបស់វាមិនឱ្យបាត់បង់។ ជាពិ​សេស​ការ​រៀបចំ​នៃ​កម្ម​វិធីស្តារឡើងវិញ គឺជួយធានាបាននូវការរក្សាសេនេទិច ប្រភេទនេះបានគង់វង្សយូរអង្វែង។

សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំ​ផែនការ​សកម្ម​ភាព​សម្រាប់​ការ​អភិរក្ស និងស្តារសត្វក្តាន់ ២០២៥-២០៣៥ នៅក្នុងប្រទេសកម្ពុជា» បានប្រព្រឹត្តទៅ ដោយ​ក្រសួង​បរិស្ថាន សហការជាមួយអង្គការWWF-កម្ពុជា និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង​មន្រ្តីក្រសួងបរិស្ថាន តំណាងគណៈអភិបាលខេត្តក្រចេះ តំណាង​នាយកដ្ឋាន​ចំណុះ​នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តក្រចេះ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង តំណាង​សហគមន៍មូលដ្ឋាន និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm