តុលាការកូរ៉េខាងត្បូង នឹងបន្តសវនាការ ទោះបីលោក Yoon មិនបង្ហាញខ្លួនក៏ដោយ

2024/12/24 09:02:23 pm        88

តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទ (២៣ ធ្នូ) ថាខ្លួននឹងបើកសវនាការតាមនីតិវិធីនៅថ្ងៃទី២៧ ខែធ្នូ តាមការគ្រោងទុក បើទោះបីជាប្រធានាធិបតី Yoon Suk Yeol នៅតែបន្តបដិសេធការបង្ហាញខ្លួន និងមិនទទួលយកដីការបស់តុលាការក៏ដោយ។

តុលាការ ដែលត្រូវចេញសេចក្តីសម្រេចចុងក្រោយលើការចោទប្រកាន់ទម្លាក់តំណែងរបស់លោកក្នុងរយៈពេល ១៨០ថ្ងៃ បាននិយាយថា ចៅក្រមទាំង ៦រូបបានសម្រេចចាត់ទុកថា លោក Yoon បានទទួលសំណើបង្ហាញខ្លួនជាលាយលក្ខណ៍អក្សរកាលពីថ្ងៃទី២០ ខែធ្នូ រួចហើយ។

អ្នកនាំពាក្យតុលាការ បាននិយាយកាលពីថ្ងៃចន្ទថា "ដោយផ្អែកលើនីតិវិធីរដ្ឋប្បវេណីមាត្រា១៨៧ និងនីតិវិធីព្រហ្មទណ្ឌមាត្រា៦១ ប្រការ២ សំណើជាលាយលក្ខណ៍អក្សរអាចត្រូវចាត់ទុកថា "បានទទួល" នៅពេលឯកសារទាំងនោះទៅដល់អាសយដ្ឋានរបស់អ្នកទទួល ដោយមិនគិតពីការទទួលយក ឬការបដិសេធនោះទេ"។

តុលាការបន្ថែមថា ខ្លួនបានបញ្ជូនឯកសារចំនួនបី ដោយទីមួយគឺការជូនដំណឹងពីចុះឈ្មោះសវនាការ ទីពីរសេចក្តីជូនដំណឹងថ្ងៃបើកសវនាការ ជាមួយសំណើបង្ហាញខ្លួននៅតុលាការតាមកាលបរិច្ឆេទកំណត់ ហើយឯកសារចុងក្រោយ គឺជាដីការបស់តុលាការ ដើម្បីឱ្យគាត់រៀបចំសេចក្តីថ្លែងការណ៍ និងប្រគល់ភស្តុតាង ដូចជាកំណត់ហេតុកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាដើម។

ថ្ងៃផុតកំណត់សម្រាប់លោកក្នុងការបញ្ជូនឯកសារបែបនេះគឺថ្ងៃអង្គារ (២៤ ធ្នូ) នេះ។ ទោះបីលោក Yoon ទទួលបានឯកសារឬអត់ក៏ដោយ តុលាការនិយាយថានឹងបន្តទៅមុខនៅថ្ងៃទី២៧ ខែធ្នូ សម្រាប់សវនាការត្រៀមខ្លួនជាលើកដំបូង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        51
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        110
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm