មន្ត្រី UN៖ អំពើហិង្សាបន្តធ្វើឲ្យជនស៊ីវិលនៅតំបន់ហ្កាហ្សា គ្មានកន្លែងសុវត្ថិភាពសម្រាប់រស់នៅ

2024/12/24 09:25:26 pm        310

លោក Tom Fletcher អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ កាលពីថ្ងៃចន្ទ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសស៊ីរី និងដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែលថា អំពើហិង្សាដែលកំពុងបន្តកើតមាន បានធ្វើឲ្យជនស៊ីវិលនៅតំបន់ហ្កាហ្សា គ្មានកន្លែងសុវត្ថិភាព ដើម្បីរស់នៅទេ។

លោក Fletcher បានកត់សម្គាល់ឃើញថា រយៈពេលតិចជាងមួយឆ្នាំ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិបានចេញដីកាបណ្តោះអាសន្នដំបូងរបស់ខ្លួនលើការអនុវត្តអនុសញ្ញាប្រល័យពូជសាសន៍ នៅតំបន់ហ្កា ហ្សា ភាពរឹងមាំនៃអំពើហិង្សាដែលនៅបន្ត គឺមានន័យថា គ្មានកន្លែងណាមានសុវត្ថិភាពសម្រាប់ជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបទេ។

លោក Fletcher បានពណ៌នាអំពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងតំបន់ហ្កាហ្សា ដែលការវាយប្រហារតាមអាកាសទៅលើតំបន់ដែលមានប្រជាជនរស់នៅច្រើន រួមទាំងតំបន់ដែលត្រូវបានរៀបចំ ដោយកងកម្លាំង អ៊ីស្រាអែល ជាកន្លែងផ្លាស់ប្តូរទីលំនៅ បានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ ការផ្លាស់ទីលំនៅ និងការបាត់បង់ជីវិតយ៉ាងទូលំទូលាយ។ លោកក៏បានរាយការណ៍ផងដែរអំពីការដួលរលំនៃច្បាប់ និងសណ្តាប់ធ្នាប់ នៅក្នុងតំបន់ហ្កាហ្សា ជាមួយនឹងក្រុមជនអន្ធពាលប្រដាប់អាវុធ បានលួចសម្ភារៈមនុស្សធម៌ជាប្រព័ន្ធ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ថែមទៀត។

ទោះបីជាមានតម្រូវការមនុស្សធម៌ដ៏ច្រើនលើសលប់ក៏ដោយ លោក Fletcher បានបង្ហាញថា អាជ្ញាធរអ៊ីស្រាអែល បានបដិសេធជាប្រចាំនូវការទទួលបានជំនួយរបស់អង្គការសហប្រជាជាតិ ដោយបានបដិសេធសំណើជាង ១០០ ក្នុងការចូលទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង ចាប់តាំងពីថ្ងៃទី 0៦ ខែតុលា ឆ្នាំ២០២៤។ ការបិទខ្ទប់នេះ បានធ្វើឲ្យភាគខាងជើងតំបន់ហ្សា ស្ថិតនៅក្រោមការឡោមព័ទ្ធជិតពីរខែ ការភ័យខ្លាចនៃទុរ្ភិក្ស កាន់តែកើនឡើង។ ទន្ទឹមនឹងនេះ ប្រជាជនដ៏ច្រើនកកកុញ នៅភាគខាងត្បូងតំបន់ហ្កាហ្សា បានបង្កើតឲ្យមានជីវភាពរស់ដ៏លំបាក ដែលបន្តកាន់តែយ៉ាប់យ៉ឺន ខណៈដែលរដូវរងាធ្វើឲ្យតម្រូវការមនុស្សធម៌ កាន់តែធ្ងន់ធ្ងរឡើង។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm