ជនរងគ្រោះប៉ាឡេស្ទីននៃជម្លោះតំបន់ហ្កាហ្សា ដាក់ពាក្យប្តឹងក្រុមហ៊ុនប្រេងយក្សអង់គ្លេស BP

2024/12/24 10:41:58 pm        94

ប្រជាជនប៉ាឡេស្ទីនដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្តនៅតំបន់ហ្កាហ្សា បានផ្តួចផ្តើមវិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនប្រេងយក្សរបស់អង់គ្លេស BP ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះ មានជាប់ពាក់ព័ន្ធ ក្នុងការផ្គត់ផ្គង់ប្រេងឆៅដល់អ៊ីស្រាអែល ជួយសម្រួលដល់ការរំលោភសិទ្ធិមនុស្ស។

សារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃចន្ទថា អ្នកតវ៉ាទាមទារសំណង បានដាក់លិខិតជូនដំណឹងផ្លូវច្បាប់ ដោយចោទប្រកាន់ក្រុមហ៊ុនថា បានរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងគោលនយោបាយសាជីវកម្មផ្ទាល់ខ្លួន។

ចំណុចសំខាន់នៃជម្លោះនេះ គឺបំពង់បង្ហូរប្រេង Baku-Tbilisi-Ceyhan ដែលដំណើរការដោយក្រុមហ៊ុន BP ដែលបង្ហូរប្រេងពីប្រទេសអាស៊ែរបៃហ្សង់ ឆ្លងកាត់ហ្ស៊កហ្ស៊ី និងទួរគី ទៅកាន់អ៊ីស្រាអែល។ ក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា បានផ្គត់ផ្គង់ ២៨ ភាគរយនៃប្រេងឆៅរបស់អ៊ីស្រាអែល ដែលជាធនធានដ៏សំខាន់សម្រាប់ប្រតិបត្តិការយោធារបស់ខ្លួន។

យោងតាមពាក្យបណ្តឹងបានឲ្យដឹងថា ប្រេងចម្រាញ់ចេញពីបំពង់បង្ហូរប្រេងនេះ កំពុងត្រូវបានប្រើប្រាស់សម្រាប់ចាក់យន្តហោះ រថក្រោះ និងគ្រឿងចក្រឈូសឆាយ។

សេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា៖«អ៊ីស្រាអែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឆៅ និងប្រេងចម្រាញ់រួច ដើម្បីដំណើរការយន្តហោះចម្បាំង រថក្រោះ និងយានជំនិះ និងប្រតិបត្តិការយោធាដទៃទៀត ព្រមទាំងគ្រឿងចក្រឈូសឆាយ ដែលពាក់ព័ន្ធក្នុងការឈូសឆាយផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន និងចម្ការអូលីវ ដើម្បីបើកផ្លូវសម្រាប់ការតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm