ប្រទេសឥណ្ឌូនេស៊ី កំពុងធ្វើការលើការបង្កើតប្រព័ន្ធព្រមានជាមុនដើម្បីចាប់យករលកយក្សស៊ូណាមិនៅសមុទ្រដោយប្រើប្រាស់ GPS ដើម្បីតាមដានការប្រែប្រួលកម្រិតទឹកសមុទ្រ។
យោងតាមទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយជាតិ (BNPB) របស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានឲ្យដឹងថា ប្រព័ន្ធដ៏សកម្មថ្មីនេះ អាចត្រូវបានអនុវត្តក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ការបង្កើតនេះ ធ្វើឡើងខណៈប្រទេសឥណ្ឌូណេស៊ី ប្រារព្ធខួប២០ឆ្នាំចាប់តាំងពីប្រទេសនេះ បានរងគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រ។ ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត៩,១រ៉ិចទ័រ នៅមហាសមុទ្រឥណ្ឌា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានបង្កឲ្យមានរលកយក្សស៊ូណាមិ បណ្តាលឲ្យមនុស្សប្រហែល២៣០.០០០នាក់ស្លាប់ នៅទូទាំងជាងដប់ប្រទេស។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ចាប់តាំងពីពេលនោះមក មានការធ្វើឲ្យប្រសើរនៅក្នុងប្រព័ន្ធព្រមានជាមុន និងការយល់ដឹងកាន់តែច្រើន អំពីការសម្រាលគ្រោះមហន្តរាយ។