ធនាគារពិភពលោកប្រកាសជំនួយ ១២លានដុល្លារ ដើម្បីឲ្យវ៉ានូអាទូស្ដារពីគ្រោះរញ្ជួយដីឡើងវិញ

2024/12/24 10:48:23 pm        32


ធនាគារពិភពលោក នៅថ្ងៃអង្គារ (ទី២៤ ខែធ្នូ) នេះ បានប្រកាសផ្ដល់ជំនួយទឹកប្រាក់ ១២លានដុល្លារ សម្រាប់ការឆ្លើយតបជាបន្ទាន់ និងការស្តារឡើងវិញ នៅក្នុងប្រទេសកោះវ៉ានូអាទូ ពោលគឺមានរយៈពេលមួយសប្តាហ៍បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៣រ៉ិចទ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់ និងបំផ្លិចបំផ្លាញអគារជាច្រើនខ្នង ព្រមទាំងកាត់ផ្តាច់ការផ្គត់ផ្គង់ចរន្តអគ្គិសនី និងទឹក។

នាយកធនាគារពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងប៉ាពួញ៉ូវហ្គីណេ លោក Stephen N. Ndegwa (ស្តេហ្វេន អេន ដេហ្គ្វា) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ទំហំនៃគ្រោះមហន្តរាយ បាន និងកំពុងបំផ្លិចបំផ្លាញប្រទេសវ៉ានូអាទូ ហើយនឹងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

លោក Ndegwa បាននិយាយថា៖ «យើងសង្ឃឹមថា ជំនួយនេះនឹងរួមចំណែកដល់ការស្តារឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសវ៉ានូអាទូ ស្តារការងារឡើងវិញ និងផ្តល់ជំនួយដ៏សំខាន់ដល់អ្នកដែលត្រូវការវាខ្លាំងបំផុត»។

គ្រោះរញ្ជួយដីបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធានី Port Vila របស់ប្រទេសវ៉ានូអាទូ ហើយតំបន់ទីប្រជុំជន ឥឡូវនេះត្រូវបានបិទជាសាធារណៈ។ មន្ទីរពេទ្យ Vila Central បានប្រាប់ឲ្យដឹងថា មនុស្ស ១៤នាក់ បានបាត់បង់ជីវិត ហើយជាង ២១០នាក់បានរងរបួស៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        7
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm