លីបង់ សហការជាមួយ Interpol ជុំវិញដំណើរការចាប់ខ្លួនមន្ត្រីស៊ីរីជាប់ចោទពីបទឧក្រិដ្ឋកម្មសង្គ្រាម

2024/12/24 10:49:26 pm        88


នាយករដ្ឋមន្ត្រីចាំផ្ទះលីបង់ លោក Najib Mikati កាលពីថ្ងៃចន្ទ (ទី២៣ ខែធ្នូ) បាននិយាយថា ប្រទេសលីបង់នឹងសហការជាមួយនឹងសំណើរបស់ Interpol (អ៊ិនធឺប៉ូល) (អង្គការនគរបាលឧក្រិដ្ឋកម្មអន្តរជាតិ) ដើម្បីចាប់ខ្លួនអតីតមន្ត្រីចារកម្មស៊ីរី លោក Jamil Hassan ដែលត្រូវបានចោទប្រកាន់ដោយអាជ្ញាធរអាមេរិកពីបទឧក្រិដ្ឋកម្មសង្គ្រាម ក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក Bashar al-Assad ដែលត្រូវបានផ្ដួលរំលំ។

ប្រភពតុលាការរបស់លីបង់ចំនួន ៣រូប បានប្រាប់សារព័ត៌មាន Reuters ថា កាលពីសប្តាហ៍មុន ប្រទេសលីបង់បានទទួលការជូនដំណឹងជាផ្លូវការពី Interpol ដោយជំរុញឲ្យអាជ្ញាធរតុលាការ និងសន្តិសុខឃុំខ្លួនលោក Hassan ដែលទីកន្លែងលាក់ខ្លួននៅតែមិនទាន់ដឹងច្បាស់ ប្រសិនបើជននោះត្រូវបានរកឃើញនៅលើដែនដីលីបង់។

លោក Mikati បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងប្តេជ្ញាសហការជាមួយនឹងសំណើរបស់ Interpol ទាក់ទងនឹងការចាប់ខ្លួននាយកស៊ើបការណ៍របស់កងកម្លាំងអាកាសស៊ីរី ខណៈដែលយើងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់បញ្ហាទាក់ទងនឹងប្រព័ន្ធអន្តរជាតិ»។

ប្រភពដដែលទាំងនោះ បានឲ្យដឹងទៀតថា សេចក្តីណែនាំក៏បានអំពាវនាវឲ្យមានការចាប់ខ្លួនលោក Hassan ប្រសិនបើគាត់ចូលទៅក្នុងប្រទេសលីបង់ ដោយគោលបំណងចុងក្រោយ គឺធ្វើបត្យាប័នជននោះទៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែធ្នូ ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលត្រូវបានចេញផ្សាយ ចោទប្រកាន់លោក Hassan វ័យ ៧២ឆ្នាំ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ក្នុងនោះរួមទាំងការធ្វើទារុណកម្មអ្នកជាប់ឃុំឃាំង ដែលខ្លះជាពលរដ្ឋអាមេរិក អំឡុងសង្គ្រាមស៊ីវិលស៊ីរី។

ហើយយោងតាមប្រភពតុលាការរបស់លីបង់ បានឲ្យដឹងថា ដីកាចាប់ខ្លួនរបស់ Interpol បានចោទប្រកាន់លោក Hassan ពីបទជាប់ពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មនៃការសម្លាប់ ធ្វើទារុណកម្ម និងអំពើប្រល័យពូជសាសន៍»៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        280
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        279
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        271

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm