អ៊ីស្រាអែលស្នើឲ្យអ្នកការទូតប្រឹងប្រែងដាក់ក្រុមហ៊ួធី ក្នុងបញ្ជីភេរវជន

2024/12/25 12:36:35 am        48

ប្រទេសអ៊ីស្រាអែលបានប្រាប់បេសកកម្មការទូតរបស់ខ្លួន នៅអឺរ៉ុប ប្រឹងប្រែងធ្វើឲ្យក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់ គឺក្រុមហ៊ួទី នៅយេម៉ែន ត្រូវបានចាត់ទុកថា ជាអង្គការភេរវជន។

គួរបញ្ជាក់ថា ក្រុមហ៊ួធី បានបាញ់បង្ហោះយានដ្រូន និងមីស៊ីលហើយម្តងទៀត ទៅអ៊ីស្រាអែល ជាអ្វីដែលក្រុមនេះពណ៌នាថា ជាសកម្មភាពបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

ជាមួយគ្នានេះ ការវាយប្រហាររបស់ពួកគេ បានរំខានដល់ផ្លូវដឹកជញ្ជូនអន្តរជាតិ ដោយបង្ខំឲ្យក្រុមហ៊ុននានាប្ដូរទៅធ្វើដំណើរលើផ្លូវដែលមានចម្ងាយឆ្ងាយជាង និងចំណាយថ្លៃជាង ដែលបង្កជាក្ដីបារម្ភខ្លាំងឡើងៗពីការមានអតិផរណាសកល។

រដ្ឋមន្ត្រីការបរទេស លោក Gideon Sa'ar បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្រុមហ៊ួធី បង្កជាការគំរាមកំហែង មិនត្រឹមតែដល់អ៊ីស្រាអែលប៉ុណ្ណោះទេ តែថែមទាំងដល់តំបន់ និងពិភពលោកទាំងមូលទៀតផងដែរ។ រឿងដំបូង និងជាមូលដ្ឋានបំផុតដែលត្រូវធ្វើ គឺដាក់ក្រុមនេះចូលក្នុងបញ្ជីអង្គការភេរវជន»។

យោងតាមលោក Sa'ar បានឲ្យដឹងថា សហរដ្ឋអាមេរិក អារ៉ាប៊ីសាអ៊ូឌីត ម៉ាឡេស៊ី អេមីរ៉ាត់អារ៉ាប់រួម អូស្ត្រាលី កាណាដា នូវ៉ែលហ្សេឡង់ និងអ៊ីស្រាអែល បច្ចុប្បន្ន ចាត់ទុកក្រុមហ៊ួធីជាភេរវករ។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក យោធាអ៊ីស្រាអែល បានបរាជ័យក្នុងការស្ទាក់ចាប់មីស៊ីលបាញ់ចេញពីប្រទេសយេម៉ែនដែលបានធ្លាក់នៅតំបន់ Tel Aviv-Jaffa ដោយបានធ្វើឲ្យមនុស្ស ១៤នាក់រងរបួស៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        16
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm