ចិន និង​រុស្ស៊ី​កំពុង​ជំរុញ​ឲ្យ​ដក​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដែល​ដាក់​លើ​កូរ៉េខាងជើង​

2021/11/02 04:56:05 pm        625

​UN៖ ប្រទេស​ចិន និង​រុស្ស៊ី​កំពុង​ជំរុញ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឲ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើងដោយ​ដក​ការប៉ុនប៉ង​នៃ​ការ​ដាក់​ទណ្ឌកម្ម​កាលពី​ឆ្នាំ២០១៩ ឡើងវិញ ដើម្បី​ដក​បម្រាម​លើ​ការនាំចេញ​រូបចម្លាក់ អាហារ​សមុទ្រ និង​វាយ​ន​ភណ្ឌរបស់​ទីក្រុង​ព្យុងយ៉ាង ហើយ​រួមបញ្ចូល​ទាំង​ការ​ដក​បម្រាម​ឲ្យ​កូរ៉េខាងជើង​អាច​នាំចូល​ប្រេង​ចម្រាញ់​រួច​ សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​របស់​ប្រជាជន​។

​នៅ​ក្នុង​សេចក្តី​ពង្រាង​សម្រេច​ដែល​យក​មក​ចាត់​ការ​ឡើង​វិញ ដែល​សារព័ត៌មាន Reuters ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ ប្រទេស​ចិន និង​រុស្ស៊ីចង់​ឱ្យ​ក្រុមប្រឹក្សា​ដែល​មាន​សមាជិក ១៥ប្រទេសដកចេញ​ទណ្ឌកម្ម​ទាំងនោះ "​ដោយមាន​ចេតនា​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​ស៊ីវិល​" នៅ​ក្នុង​រដ្ឋឯកោ​នៅ​អាស៊ី​មួយ​នេះ​។ ​កូរ៉េខាងជើង​បាន​រង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ចាប់តាំងពី​ឆ្នាំ២០០៦ មកលើ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទីក​របស់​ខ្លួន​។ ​សេចក្តី​ព្រាង​សម្រេច​នេះ​ក៏​រួមបញ្ចូល​នូវ​វិធានការ​ផ្សេងទៀត​ ដែល​ស្នើ​ឡើង​ដំបូង​ដោយ​រុស្ស៊ី និង​ចិន​កាលពី​ជិត ២​ឆ្នាំមុន រួម​ទាំង​ការ​ដក​បម្រាម​លើ​ជនជាតិ​កូរ៉េខាងជើង​ដែល​ធ្វើការ​នៅ​បរទេស និង​ការលើកលែងគម្រោង​សហប្រតិបត្តិការ​ផ្លូវដែក និង​ផ្លូវ​អន្តរ​កូរ៉េ​ពី​ការ​ដាក់​ទណ្ឌកម្ម​នោះ​។​

​អ្នកការទូត​ជា​ច្រើន​រូប​របស់​អង្គការសហប្រជាជាតិដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ការ​ព្រាង​សេចក្តី​សម្រេច​ដែល​បាន​ធ្វើ​ឡើងវិញ​នេះ​នឹង​រក​បាន​ការ​គាំទ្រ​តិចតួច​ណាស់​។ ក្នុង​ឆ្នាំ​២០១៩ រុស្ស៊ី និង​ចិន​បាន​បើក​ការចរចា​ក្រៅផ្លូវការ​ចំនួន​ ២​ជុំ​លើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ ប៉ុន្តែ​មិនដែល​បាន​កំណត់​ជា​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm