ផ្លូវជនបទនៅខេត្តកំពង់ឆ្នាំង បានកំពុងជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចនៅមូលដ្ឋាន

2024/12/25 03:32:44 am        182

កំពង់ឆ្នាំង ៖ ផ្លូវជនបទនៅខេត្តកំពង់ឆ្នាំង បានកំពុងផ្តល់អត្ថប្រយោជន៍ និងធានាដល់ការធ្វើដំណើរយូរអង្វែង ជាពិសេសការចូលរួមលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាង តំបន់ជនបទនិងទីប្រជុំជន។

​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់ សុពលភាពផ្លូវ និងស្ពានចំនួន ២ គម្រោង ស្ថិតនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៤ ធ្នូ នេះថា ជុំវិញការអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅ តាមជនបទ ខេត្តកំពង់ឆ្នាំងគឺជាខេត្តមួយមានការអភិវឌ្ឍន៍រីកចម្រើនគួរកត់សម្គាល់ ដោយហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ជាពិសេស បណ្តាញផ្លូវនៅតាមជនបទជាច្រើន បានកំពុងគាំទ្រដល់ការរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសជំរុញដល់ការដឹកជញ្ជូន ការធ្វើអាជីវកម្ម និងសិប្បកម្មផ្សេងៗ។

ឯកឧត្តម បន្តថា ជាក់ស្តែងតាមរយៈផ្លូវក្រាលកៅស៊ូ DBST ប្រកបដោយគុណភាពខាងលើនេះ, បានជំរុញឱ្យតំបន់ជនបទ ដែលស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្លាយជាតំបន់ទេសចរទាក់ទាញមួយ និងជាតំបន់ប្រកបដោយបរិស្ថានល្អ គួរឱ្យចង់រស់នៅ ដោយបានកំពុងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការលក់ដូរ និងការធ្វើអាជីវកម្មផ្សេងៗ ជាពិសេស តាមរយៈផ្លូវខាងលើនេះដែរ ក៏ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងការកាត់បន្ថយ ចំណាយផ្សេងៗជាដើម។

ដោយឡែកការស្ថាបនាស្ពាន, ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញការងារស្ថាបនាស្ពាននេះ គឺជារចនាសម្ព័ន្ធដែល មិនអាចខ្វះបាននោះឡើយ ជាក់ស្តែងស្ពានបេតុង ប្រវែង ៩០ ម៉ែត្រ ស្ថិតនៅភូមិស្ទឹងស្ងួត ឃុំអំពឹលទឹក ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ស្ពាននេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មូលដ្ឋានខាងលើ ក្នុងនោះក្រៅពីការធ្វើដំណើរ ស្ពានមួយនេះក៏ជួយ សម្រួលដល់ការដឹកជញ្ជូនកសិផលផ្សេងៗ ជាពិសេសដឹកជញ្ជូនស្រូវពីវាលស្រែមកកាន់លំនៅឋាននៅពេលប្រមូលផល ព្រោះប្រជា ពលរដ្ឋនៅតំបន់នោះភាគច្រើនគឺជាកសិករ ដែលរស់នៅពឹងផ្អែកលើការធ្វើស្រែ និងការនេសាទជាដើម។

ជុំវិញសមិទ្ធផលខាងលើនេះ, ឯកឧត្តម សាន វិសាល ក៏បានកោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានអនុវត្តការងារថែទាំ បានល្អប្រសើរ រហូតផុតសុពលភាព ដែលផ្លូវនិងស្ពានខាងលើនេះ និងធានាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋយូរអង្វែង។ ចំណែក នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសមិទ្ធផលទាំង នេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា៕

អត្ថបទ៖សុនរ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm