អគ្គនាយកដ្ឋានពន្ធដារ បញ្ជ្រាបការយល់ដឹងលើការអនុវត្តច្បាប់ដល់សមាគម និងអង្គការនានា

2024/12/25 07:20:11 pm        155

អគ្គនាយកដ្ឋានពន្ធដារ បញ្ជ្រាបការយល់ការដឹងបន្ថែម អំពីការអនុវត្តច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ស្តីពី​ពន្ធដារ ដល់គ្រប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាអ្នកជាប់ពន្ធទាំងអស់ សំដៅ​ពង្រឹង​អនុលោមភាពសារពើពន្ធ និងលើកកម្ពស់វប្បធម៌បង់ពន្ធ ដើម្បីឆ្លើយតប​ទៅ​នឹង​ការ​វិវត្ត​នៃសង្គម និងសេដ្ឋកិច្ចជាតិ ។

ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលាស្តីពី “កាតព្វកិច្ច និងនីតិវិធីក្នុង ការធ្វើបច្ចុប្បន្នភាពពន្ធដារ ស្របតាមច្បាប់​ស្ដីពី​សារ​ពើពន្ធ​សម្រាប់​សមាគម និងអង្គការមិនមែនរដ្ឋាភិបាល” នៅថ្ងៃ ២៣ ធ្នូ នេះ, ឯកឧត្តមបណ្ឌិត ក៏បាន​សម្តែង​នូវ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សិក្ខាកាមទាំងអស់ ដែលមានវត្តមានចូលរួម​នៅក្នុង​កម្ម​វិធី​សិក្ខា​សាលា​នេះ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងបង្កើន​ការ​យល់​ដឹង​បន្ថែម​អំពីច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តស្តីពីពន្ធដារ ជាពិសេស​ធ្វើការ​ស្វែង​យល់​ឱ្យ​បាន​កាន់​តែ​ស៊ីជម្រៅថែមទៀត ចំពោះកាតព្វកិច្ចសារពើពន្ធ សម្រាប់សកម្មភាព អាជីវកម្ម ដោយ​ឡែក​បន្ថែម​លើ​សកម្មភាពគោលដៅសុទ្ធសាធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បី​ចូល​រួម​បំពេញកាតព្វកិច្ចសារពើពន្ធ ក្នុងឋានៈជាអ្នកជាប់ពន្ធ និងឋានៈជាភ្នាក់ងារកាត់ទុក ឱ្យ​បាន​ត្រឹម​ត្រូវ​ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តស្តីពីពន្ធដារជាធរមាន។

ឯកឧត្ដមបណ្ឌិតអគ្គនាយករង បានគូស​បញ្ជាក់​អំពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ក្នុងការលើកកម្ពស់ និង បញ្ជ្រាបវប្បធម៌បង់ពន្ធ ឱ្យបានជ្រួតជ្រាបដល់គ្រប់សមាគម និង​អង្គការ​មិន​មែនរដ្ឋាភិបាល ក៏ដូចជាអ្នកជាប់ពន្ធទាំងអស់ ដើម្បីឱ្យយល់ ដឹង​កាន់​តែ​ច្បាស់​អំពី​កាតព្វកិច្ចសារពើពន្ធ និងការវិវត្តឥតឈប់ឈរនៃការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ សំដៅ​ធ្វើ​ការ​ប្រែក្លាយ​ស្ថាប័ន ជាតិមួយនេះ ឱ្យមានលក្ខណៈទំនើប ដែលអាចឆ្លើយតបទៅនឹងការវិវត្តនៃសង្គម និង​សេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាល ប្រែប្រួលថ្មី ក៏ដូចជា​បរិបទ​នៃ​សមាហរណ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ក្នុង​តំបន់ និងពិភពលោក។

ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល បានជំរុញនិងលើកទឹកចិត្តសិក្ខាកាមទាំងអស់ ចូល​រួម​ឱ្យ​បាន​សកម្ម​នៅ​ក្នុងសិក្ខាសាលានេះ តាមរយៈការលើកជាមតិយោបល់ សំណួរមួយចំនួន ដើម្បីផ្តល់ និង​ស្រូប​យក​ធាតុចូល ព្រមទាំងចែករំលែកជាចំណេះដឹង ចំណេះធ្វើ បទពិសោធអនុវត្ត និង​បទ​ប្បញ្ញត្តិ​ ដើម្បីជាប្រយោជន៍​ជា​ចំណេះដឹង​សម្រាប់​បំពេញ​កាតព្វកិច្ច​សារ​ពើ​ពន្ធ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅពង្រឹងវប្បធម៌នៃការបង់ពន្ធ និង​អនុ​លោម​ភាព​សារ​ពើពន្ធ​។

សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះ បានធ្វើបទបង្ហាញស្ដីពី "នីតិវិធីចុះបញ្ជី និង​បច្ចុប្បន្ន​កម្ម​ស្រប​តាម​ច្បាប់ស្តីពីសារពើពន្ធ សម្រាប់ សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល” ដែល​មាន​ចំណុច​សំខាន់​ៗចំនួនបីរួមមាន៖ ១.ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, ២. បែបបទ​ និង​នីតិ​វិធី​សម្រាប់​ការបំពេញកាតព្វកិច្ចចុះបញ្ជី និងបច្ចុប្បន្នកម្ម, និង៣. មធ្យោបាយដាក់ពាក្យស្នើសុំ និង​ការតាំងឬព្យួរ បង្ហាញឯកសារចុះបញ្ជីពន្ធដារ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        117
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        228
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm