អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃធ្វើសន្និបាតបូកសរុប​លទ្ធផលការងារ​ឆ្នាំ​២០២៤

2024/12/25 07:50:45 pm        193

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បាន​អញ្ជើញ​ជា​​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

មានប្រសាសន៍អញ្ជើញបើកសន្និបាត ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បាន​សម្តែង​នូវ​ការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ បានចូល​រួម​ចំណែក​ក្នុង​ការ​បំពេញភារកិច្ចយ៉ាងសកម្ម លើការអនុវត្តការងារភស្តុភារ-ហិរញ្ញវត្ថុ សំដៅឱ្យការគ្រប់គ្រង ផ្គត់ផ្គង់ ថវិកា ប្រេងឥន្ធនៈ សម្ភារ ឯកសណ្ឋាន ឧបករណ៍ មធ្យោបាយ និងសេវាគាំទ្រនានា ដើម្បី​បម្រើ​ដល់​គ្រប់កិច្ចប្រតិបត្តិការដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

នាយ​ឧត្តមសេនីយ៍ ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់​ចេញ​នូវ​គោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា» និងជាឆ្នាំទី២ នៃ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ គឺ​គណនេយ្យភាពសមិទ្ធកម្មដែល បានប្រកាសឱ្យអនុវត្តដំបូងនៅឆ្នាំ២០២៣។

ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ជូនថា កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជ​រដ្ឋាភិបាល បានដំណើរការអនុវត្តរយៈពេលជាង២០ឆ្នាំមកហើយ គិតចាប់​តាំង​ពី​ដំណាក់​កាល​ទី១ គឺក្នុងឆ្នាំ២០០៤ ។

តាមរយៈក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ និងសហការល្អជាមួយមន្ត្រីជំនាញ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការរៀបចំផ្សព្វផ្សាយ និងបើក​វគ្គ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​ជំនាញ​ហិរញ្ញវត្ថុគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ សំដៅបង្កើនចំណេះដឹងថ្មីៗ ដោយ​មាន​កិច្ច​សហការ ព្រមទាំងការប្តេជ្ញាចិត្តចូលរួមអនុវត្តឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ពីគ្រប់តួ​អង្គ​ពាក់​ព័ន្ធ​ទាំង​អស់ ធ្វើឱ្យសម្រេចបាននូវមនុញ្ញផលក្នុងដំណាក់កាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព ហើយ​ជាបណ្តើរៗ ឈានទៅអនុវត្តបានលទ្ធផលល្អ ក្នុងដំណាក់កាលទី៤ ដែលជា​ដំណាក់​កាល​ចុង​ក្រោយ​នៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

គួរបញ្ជាក់ថា ការរៀបចំសន្និបាតនាពេលនេះ គឺមានគោលបំណងពង្រឹងការគោរពវិន័យថវិកា ប្រសិទ្ធ​ភាព នៃការវិភាជន៍ថវិកា ប្រតិបត្តិការ ស័ក្តិសិទ្ធ​ភាព​នៃ​ការ​ផ្តល់​សេវា​គាំទ្រ​ដល់​ក្រសួង​មហា​ផ្ទៃ និងបន្តជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែល​ជា​ដំណាក់កាល ដ៏មានសារៈសំខាន់បំផុតរបស់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ សំដៅឱ្យការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុប្រកបដោយ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព​ខ្ពស់​ជាមួយ​នឹង​កិច្ច​ព្រម​ព្រៀង​សមិទ្ធកម្មក្នុងស្ថានភាពនៃ ការទទួលខុសត្រូវខ្ពស់ ផ្តួបផ្សំការ​ពង្រឹង​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាដើម​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        134
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm