ក្រុមជនជាតិរ៉ូហ៊ីងយ៉ា ទូទាំងពិភពលោក អំពាវនាវឱ្យមាន "សន្តិភាព" នៅរដ្ឋរ៉ាឃីន របស់មីយ៉ាន់ម៉ា

2024/12/25 08:58:36 pm        150

អង្គការរ៉ូហ៊ីងយ៉ាជាច្រើននៅទូទាំងពិភពលោក បានអំពាវនាវឱ្យមាន "សន្តិភាព យុត្តិធម៌ សមភាព ការរួមរស់ដោយសន្តិភាព ឬសន្តិសហវិជ្ជមាន និងអភិបាលកិច្ចបែបបរិយាបន្ន" នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) នៅឆ្នេរភាគខាងលិចនៃសហភាពមីយ៉ាន់ម៉ា ខណៈជម្លោះរវាងកងកម្លាំងយោធារបបសឹក និងក្រុមឧទ្ទាម អារ៉ាកាន (Arakan) កាន់តែតានតឹង។

អង្គការរ៉ូហ៊ីងយ៉ា ២៨ក្រុម បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទ (២៣ ធ្នូ) ដោយអំពាវនាវដល់កងទ័ពឧទ្ទាមអារ៉ាកាន ដែលបានដណ្តើមកាន់កាប់ទីប្រជុំជន មួងដាវ (Maungdaw) និង ប៊ូធូឌួង (Buthidaung) នៅភាគខាងជើងរដ្ឋរ៉ាឃីន ឱ្យ "លើកកម្ពស់ និងគោរពសិទ្ធិជនជាតិរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចទាំងអស់" នៅក្នុងរដ្ឋដែលមានព្រំប្រទល់ជាប់បង់ក្លាដែសមួយនេះ។

តំបន់ Cox's Bazar ភាគអាគ្នេយ៍របស់បង់ក្លាដែស ជាជម្រករបស់ជនជាតិរ៉ូហ៊ីងយ៉ាជាង ១,២លាននាក់។ ការបង្រ្កាបដោយយោធានៅខែសីហា ឆ្នាំ២០១៧ បានជំរុញឱ្យជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើន ភៀសខ្លួនចេញពីមីយ៉ាន់ម៉ា។

ទោះជាយ៉ាងនេះក្ដី ភាគច្រើននៃជនជាតិរ៉ូហ៊ីងយ៉ា ដែលនៅសេសសល់ចំនួន ៥០០.០០០នាក់ នៅតែបន្តរស់នៅក្នុងទឹកដីរ៉ាឃីន ដែលគ្រប់គ្រងដោយកងទ័ពអារ៉ាកាន ខណៈក្រុមឧទ្ទាមនេះបានគ្រប់គ្រងទាំងស្រុងនូវតំបន់ព្រំដែនជាមួយបង់ក្លាដែស៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm