អ្នកគាំទ្រ​បាល់ទាត់ ៥០% នឹង​អនុញ្ញាត​ឱ្យ​ចូលរួម​ទស្សនា​លី​គ​កំពូល និង​ហ៊ុន សែន​ខាប់​

2021/11/02 06:04:29 pm        399

បាល់ទាត់៖ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡាបាល់ទាត់​ជាតិ​កម្ពុជា ​(CNCC) បាន​បើក​ឱ្យ​អ្នកគាំទ្រ​បាល់ទាត់​ ៥០% នៃ​ចំនួន​កៅអី​​កីឡាដ្ឋានចូលរួម​ទស្សនា​ការប្រកួត​កីឡាបាល់ទាត់​ជម្រើស​ជើងឯក​ជាតិ​កម្ពុជា (​មិត្ត​ហ្វូ​ន​ខាំ​បូ​ឌា​ន​លី​គ​) និង​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ២០២១ ពាន​ថ្នាក់​ជាតិ​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់គណៈកម្មការ​ប្រកួត​កីឡាបាល់ទាត់​ជាតិ​កម្ពុជា​បញ្ជាក់​ថា ការ​អនុញ្ញាត​ឱ្យ​ទស្សនិកជន​ចូលរួម​ទស្សនា​ការប្រកួត​នេះ ក្លិប​បាល់ទាត់​ទាំងអស់​ត្រូវ​អនុវត្ត​នូវ​លក្ខខណ្ឌ​ច្បាស់លាស់​ ដូចជាអ្នកទស្សនា​ត្រូវ​ចុះឈ្មោះ​ជាមុន​ដោយ​កំណត់​នូវ​ទីតាំង​កៅអី​អង្គុយ និង​អាសយដ្ឋាន​ច្បាស់លាស់ទាំង​លេខ​ទូរស័ព្ទ​, អ្នកទស្សនា​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវអត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩, ត្រូវ​ធ្វើការ​វាស់​កម្ដៅ និង​សម្អាត​អនាម័យ​ដៃ​ដោយ​អាល់កុល រឺជែ​ល​ដល់​ទស្សនិកជន​ទាំងអស់​មុន​អនុញ្ញាតឱ្យ​ចូល​បរិវេណ​កីឡដ្ឋាន​,​ រក្សា​គម្លាត​សុវត្ថិភាព ០១​ម៉ែត្រ​កន្លះពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​, ទស្សនិកជន​ត្រូវ​ពាក់​ម៉ាស់​ជាប់​ជាប្រចាំ​ក្នុង​កំឡុង​ពេល​ទស្សនាការ​ប្រកួត​, មិន​អនុញ្ញាត​ឲ្យទស្សនិកជនដែល​មាន​អាការៈ​សង្ស័យ រឺ​ជំងឺ​ផ្ដាសាយ​ចូល​ទស្សនា​ការប្រកួត​ឡើយ​។​

​គណៈកម្មការ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្លិប​បាល់ទាត់​ដែល​មិនបាន​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល និង​ការណែនាំ​របស់ CNCC និង​មិន​អនុញ្ញាត​ឱ្យ​មាន​ទស្សនិកជន​ចូលរួម​ជាដាច់ខាត​។ ក្នុង​ករណី​ការប្រកួត​ណាមួយ​រក​ឃើញ​ទស្សនិកជន​ដែល​មាន​វិជ្ជមាន ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​-១៩ ហើយ​នៅតែ​អនុញ្ញាត​ឱ្យ​ចូលរួម​ទស្សនាការ​ប្រកួត​ទៀត​នោះ គណៈកម្មការ​នឹង​ធ្វើ​ការ​ផ្អាក​ជា​បណ្ដោះអាសន្នដោយ​មិន​ឱ្យ​ទស្សនិកជន​ចូលរួម​ទស្សនាការ​ប្រកួត​នោះ ​រហូតដល់​មានការ​សម្រេច​ជាថ្មី​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm