មន្ត្រីជាន់ខ្ពស់រុស្ស៊ី៖សហរដ្ឋអាមេរិក កំពុងបង្កើនវត្តមានសង្គ្រាមជីវសាស្រ្ត នៅទ្វីបអាហ្រ្វិក

2024/12/25 11:12:22 pm        61

អនុប្រធានកងទ័ពការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី លោកឧត្តមសេនីយ៍ឯក Aleksey Rtishchev បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ឯកសារដែលបានទៅដល់ក្រសួងការពារជាតិ រុស្ស៊ី បង្ហាញថា សហរដ្ឋអាមេរិក កំពុងបង្កើនវត្តមានសង្គ្រាមជីវសាស្រ្តរបស់ខ្លួន នៅលើទឹកដីទ្វីបអាហ្រ្វិក។  

មន្ត្រីការពារជាតិរូបនេះ បាននិយាយថា៖«ឯកសារដែលយើងទទួលបាននេះ បញ្ជាក់ថា វត្តមានសង្គ្រាម  ជីវសាស្ត្ររបស់សហរដ្ឋអាមេរិក នៅទ្វីបអាហ្រ្វិក កំពុងកើនឡើង ក្នុងល្បឿនយ៉ាងលឿន។ វិទ្យាស្ថានស្រាវជ្រាវនៃក្រសួងការពារជាតិអាមេរិក ធ្វើការយ៉ាងសកម្ម នៅក្នុងតំបន់នេះ»។

លោកឧត្តមសេនីយ៍រុស្ស៊ី ក៏បាននិយាយថា ជាឧទាហរណ៍ សាខានៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាកងទ័ពជើងទឹកជាតិអាមេរិក ឈរជើង នៅក្នុងប្រទេសហ្គាណា និងជីប៊ូទី ជាកន្លែងដែលការងារសកម្ម ត្រូវបានធ្វើឡើង នៅក្នុងលក្ខណៈបង្កជំងឺធម្មជាតិ មានភាពដាច់ដោយឡែកពីគេ និងបង្កើតភ្នាក់ងារបង្កជំងឺជាបន្តបន្ទាប់។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធារបស់កងទ័ពសហរដ្ឋអាមេរិក នៅប្រទេសកេនយ៉ា បានដាក់ពង្រាយ     បណ្តាញស្ថានីយប្រចាំតំបន់ ដើម្បីតាមដានការរីករាលដាលនៃជំងឺឆ្លង នៅក្នុងទ្វីបអាហ្វ្រិកអេក្វាទ័រ។ លោកបាននិយាយថា នៅក្នុងប្រទេសនីហ្សេរីយ៉ា មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តរួម និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តយោធានៃកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋនេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០២៤ ដោយមានអ្នកឯកទេសចំនួន ១០នាក់ មកពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ជាបុគ្គលិកអចិន្ត្រៃយ៍។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        59
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        57
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm