បាល់ទាត់៖ ហង្សក្រហម Liverpool ដែលកំពុងមានបញ្ហាខ្សែការពាររបួសច្រើន នៅតែអាចរកបាន ៣ពិន្ទុយប់មិញយកឈ្នះក្រុមភ្ញៀវ Midtjylland២–០ តែបានបាត់បង់កីឡាករម្នាក់ទៀតគឺកីឡាករប្រេស៊ីល Fabinho។
Fabinho យប់មិញចាប់ដៃគូការពារជាមួយ Joe Gomez នៅតំបន់កណ្ដាល ខណៈរបួសសរសៃពួរយប់មិញរបស់ Fabinho ធ្វើឲ្យ Liverpool កាន់តែមានបញ្ហានៅតំបន់ការពារ បន្ទាប់ពីបាត់បង់ Virjil van Dijk ម្នាក់រួចមកហើយ។ Liverpool យប់មិញចាប់ផ្ដើមដោយគ្មាន Sadio Mane, Mohamed Salah និង Roberto Firmino ឡើយ ខណៈ Divock Origi ជាខ្សែប្រយុទ្ធជួរមុន។
Liverpool ត្រូវរង់ចាំដល់វគ្គទី២ ទើបកីឡាករអេស្ប៉ាញ Diego Jota រកគ្រាប់នាំមុខបាននៅនាទីទី៥៥ មុនពេលដែល Mohamed Salah ផ្លាស់ចូលរកបានគ្រាប់ចុងក្រោយនៅនាទីទី៩០+៣។ ជ័យជំនះនេះធ្វើឲ្យ Liverpool ឈរលើគេក្នុងពូល D មាន ៦ពិន្ទុពេញ ខណៈ Atalanta មាន ៤ពិន្ទុក្រោយស្មើជាមួយ Ajax ២–២ យប់មិញ៕
អត្ថបទ៖នាង សុភាវុធ


