លោក Biden សុំ​អភ័យទោស​ចំពោះ​ទង្វើ​របស់​លោក Trump លើ​បញ្ហា​អាកាសធាតុ​

2021/11/02 06:33:07 pm        405

​អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​សុំ​អភ័យទោស​ជា​សាធារណៈ ​ចំពោះ​សន្និសីទ​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិជុំវិញ​ទង្វើ​របស់​លោក Donald Trump ដែល​បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។

​ជា​សញ្ញា​ការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​អាមេរិកលោក Biden បាន​ទទួល​ស្គាល់​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទថា សហរដ្ឋអាមេរិក និង​ប្រទេស​អភិវឌ្ឍន៍​ផ្សេងទៀត​បាន​ទទួល​រង ​នូវ​ការទទួលខុសត្រូវ​ជាច្រើន​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ហើយ​បាន​និយាយ​ថា សកម្មភាព​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទសវត្សរ៍​នេះ ដើម្បី​ទប់ស្កាត់​ការ​ឡើង​កំដៅ​ភព​ផែនដី​នឹង​មាន​ការសម្រេចចិត្ត​ ក្នុង​ការ​ទប់ស្កាត់ជំនាន់​ថ្មី​ពី​ការ​រង​ទុក្ខ​។​ ​ដោយ​ឈរ​នៅ​ចំពោះ​មុខ​មេដឹកនាំ​ពិភពលោក​ ដែល​កំពុង​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ដែនដី​ស្កុ​ត​ឡិន លោក Biden បាន​ព្យាយាម​បង្ហាញ​ពី​ការ​ចំណាយ​ដ៏​ធំ​សម្បើម​នៃ​ការកំណត់​ការ​បំភាយ​កាបូន ដែល​ជា​ឱកាស​ដើម្បី​បង្កើត​ការងារ​ដោយ​ការ​ផ្លាស់ប្ដូរ​ទៅជា​ថាមពល​កកើត​ឡើងវិញ និង​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​។​

​យ៉ាងណា​ក្ដី លោក​ក៏បាន​សុំ​អភ័យទោស​ផង​ដែរចំពោះ​ការសម្រេចចិត្ត​របស់​អតីត​ប្រធានាធិបតី Donald Trump ក្នុង​ការ​ចាកចេញ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​តួនាទី​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​អ្នកមាន​ផ្សេងទៀត​បាន​ដើរតួ​ក្នុង​ការ​រួមចំណែក​ដល់​ការប្រែប្រួល​អាកាសធាតុ​។​ ​ចំពោះ​សកម្មភាព​របស់​លោក Trump លោក Biden បាន​និយាយ​ថា "​ខ្ញុំ​មិន​គួរ​សុំទោស​ទេ ប៉ុន្តែ​ខ្ញុំ​សុំទោស​ចំពោះ​ការពិត ​ដែល​សហរដ្ឋអាមេរិកកាលពី​រដ្ឋបាល​ចុងក្រោយ​នោះ បាន​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​ដាក់​ពួក​យើង​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បែបនេះ​។​ ​ជា​ញឹកញាប់លោក Biden តែង​រិះគន់​ចំពោះ​វិធីសាស្ត្រ​របស់​រដ្ឋបាល​ចាស់​របស់​លោក ​Trump លើ​បញ្ហអាកាសធាតុ ប៉ុន្តែ​កន្លងមក​ពុំបាន​សុំទោស​ជា​សាធារណៈ​ទៅកាន់​ពិភពលោក​នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        322
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        367
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        346

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm