កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស បដិសេធករណីពុករលួយក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ១២,៦៥ពាន់លានដុល្លារ

2024/12/25 11:35:09 pm        55


កូនប្រុស និងទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង កាលពីថ្ងៃអង្គារ (ទី២៤ ខែធ្នូ) បានពណ៌នាការចោទប្រកាន់អំពីអំពើពុករលួយ ពាក់ព័ន្ធនឹងគ្រួសារ ក្នុងឆ្នាំ២០១៥ ថា ជា «ការក្លែងបន្លំទាំងស្រុង» និងជា «យុទ្ធនាការបង្កាច់បង្ខូច» ដោយការចោទនោះ បានសំដៅទៅការផ្តល់កិច្ចសន្យាថាមពលនុយក្លេអ៊ែរតម្លៃ ១២,៦៥ពាន់លានដុល្លារ។

កាលពីថ្ងៃចន្ទ (ទី២៣ ខែធ្នូ) គណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់ប្រទេសបង់ក្លាដែស បាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតលើការចោទប្រកាន់ពីបទពុករលួយ ការគៃបន្លំ និងការសម្អាតលុយកខ្វក់ នៅក្នុងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Rooppur ដែលគាំទ្រដោយក្រុមហ៊ុនរដ្ឋ Rosatom របស់រុស្ស៊ី។ កិច្ចព្រមព្រៀង សម្រាប់រោងចក្រថាមពលចំនួន ២ ដែលរោងចក្រនីមួយៗ មានកម្លាំងថាមពល ១.២០០មេហ្គាវ៉ាត់ ត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥។

គណៈកម្មការនេះ បានចោទប្រកាន់ថា មានភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុដែលមានតម្លៃប្រហែល ៥ពាន់លានដុល្លារ ពាក់ព័ន្ធនឹងលោកស្រី Hasina កូនប្រុសរបស់លោកស្រី គឺលោក Sajeeb Wazed និងក្មួយស្រីរបស់លោកស្រីឈ្មោះ Tulip Siddiq ដែលជារដ្ឋមន្ត្រីរតនាគារអង់គ្លេស តាមរយៈគណនី នៅឯនាយសមុទ្រ។ ទាំងលោកស្រី Siddiq និងក្រុមហ៊ុន Rosatom មិនបានឆ្លើយតបនឹងសំណើរបស់ទីភ្នាក់ងារសារព័ត៌មាន សម្រាប់ការសុំការអត្ថាធិប្បាយនោះឡើយ។

តែលោក Wazed ដែលនិយាយតំណាងឲ្យគ្រួសារ បានលើកឡើងថា ពួកគេគឺជាគោលដៅនៃការរកលេសថ្កោលទោសខាងនយោបាយ នៅក្នុងប្រទេសបង់ក្លាដែស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        63
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        93
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm